Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​ពុំ​ដល់​ថា ស្វា​ញី​សោះ​តែមាន​សាច់ដុំ ហើយ​រោម​ស្អា​តម្លឹងៗ​!

spot_img

​អ្នក​ថតរូប​សញ្ជាតិ​ហូ​ឡង់ Santeri Oksanen ស្ទើ​ពុំ​ជឿ​លើ​ភ្នែក​របស់ខ្លួន​ពេល​សំឡឹង​ឃើញ​ស្វា​មាន​មាឌធំ​ប្រកបដោយ​សាច់ដុំ​… នៅ​សួនសត្វ Korkeasaari រដ្ឋធានី Helsinki ដូច្នេះ​សោះ ។ លោក​បាន​ប្រាប់ Fox News ថា ៖ “​ខ្ញុំ​ពិតជា​ពុំ​ជឿ​ពេល​ឃើញ​ក្លែប​សាច់ដុំ​ធំៗ​លើ​រាងកាយ​ស្វា​នេះ ។ ស្វា​ដទៃទៀត មាន​រាង​កាច​តូច​ណាស់​ប្រៀប​នឹង​វា ហើយ​ថែមទាំង​ខ្លបខ្លាច​វា​ខ្លាំងណាស់​” ។​

​បុគ្គលិក​សួនសត្វ​ឲ្យ​ដឹងថា វា​ជា​ពូជ​ស្វា Saki មុខ​ស​ល្បី​ថា​មាន​រាងកាយ​មាំមួន ហើយ​វា​ចំណាយពេល​ច្រើន​ធ្វើ​ចលនា​លោត​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត ។ ជាទូទៅ​ស្វា​ឈ្មោល​មាន​មាឌធំ​ជាង​ស្វា​ញី ហើយ​វា​ក៏រ​ពិស​ជាង​ដែរ ។​

​ស្វា​នេះ​មានតែ​នៅ​អាមេរិក​ខាងត្បូង ជាអាទិ៍ ៖ ប្រេ​ស៊ី​ល វេ​ណេ​ហ្សូ​អេ​ឡា Guyana , Suriname ។ ភេទ​របស់​ពួកវា​ត្រូវបាន​បង្ហាញ​លើ​មុខ ៖ អា​ឈ្មោល​មុខ​ពណ៌​ស រីឯ​ញី​មុខ​ពណ៌​ប្រផេះ ៕ ចន្ទ្រា​


spot_img
×