Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន បន្ទាប់​ពី​បាញ់ប្រហារ​លើ​រថយន្ត​អគ្គិសនី បណ្តា​លឲ្យ​មនុស្ស​ស្លាប់ ៣ ​នាក់ ​នៅ​ហូ​ឡង់​

spot_img

​​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើការ​បាញ់ប្រហារ​លើ​រថ​យន្ត​អគ្គិសនីរ​ត់​លើ​ផ្លូវដែ​ក (Tram) បណ្តាលឲ្យ​មនុស្ស​ចំនួន ៣​នាក់​ស្លាប់ និង ៥​នាក់​ទៀត​រងរបួស នៅ​ទីក្រុង Utrecht ប្រទេស​ហូ​ឡង់​។​

​ខ្មានកាំភ្លើង​ឈ្មោះ Gokmen Tanis អាយុ ៣៧​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​អាគារ​មួយ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​ការវាយប្រហារ​។ អាគារ​ដែល​ជនសង្ស័យ​លាក់​ខ្លួន​ស្ថិតនៅ​ចំងាយ​ប្រមាណ ៣ ​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​។​

​អាជ្ញាធរ​បញ្ជាក់ថា ពួកគេ​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជនសង្ស័យ​ធ្វើការ​បាញ់ប្រហារ​នោះ​ឡើយ​។​

​ប៉ូលីស​និយាយថា ការបាញ់ប្រហារ​នោះ​ទំនង​ជា​អំពើ​ភេរវកម្ម ប៉ុន្តែ​នៅក្នុង​ស​ន្និសិទ​សារពត៌មាន ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ព្រះរាជអាជ្ញា​ម្នាក់​ម្នាក់​និយាយថា វា​អាច​បណ្តាលមកពី​បញ្ហា​គ្រួសារ​។​

​ព្រះរាជអាជ្ញា​នោះ​បន្ថែមថា ជនសង្ស័យ ត្រូវ​ប៉ូលីស​ស្គាល់​ច្បាស់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC

spot_img
×