Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពី​មាន​ការរិះគន់ អភិបាលខេត្ត​សៀមរាប នៅតែ​បន្ដ​សហការជាមួយ​អ្នកព័ត៌មាន​ដដែល បើ​អ្នកព័ត៌មានទាំងនោះធ្វើ​ការងារតាម​វិជ្ជាជីវៈ​

spot_img

​​សៀមរាប ​៖ បន្ទាប់​ពី​មាន​ការសរសេរ​រិះគន់ របស់​សារព័ត៌មាន​មួយចំនួន ទៅលើ​អភិបាលខេត្ត​សៀមរាប ថា​ជា​មនុស្ស​ក្អេង​ក្អាង ដៀល​អ្នកសារព័ត៌មាន​សុទ្ធតែ​តែ​ជជុះ​នោះ ត្រូវបាន​លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​ដឹង​ថា​ ជា​កូនប្រុស​ពៅ​របស់​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បានបញ្ជាក់​ថា នៅតែ​បន្ដ​សហការ ជាមួយ​អ្នកព័ត៌មាន​ដដែល បើ​អ្នកព័ត៌មានទាំងនោះ ធ្វើ​ការងារ តាម​វិជ្ជាជីវៈ​របស់​ពួកគាត់​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ របស់​យុវជន​ប្រតិកម្ម​រហ័ស​រដ្ឋបាល​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​១៨​ ខែ​មីនា ឆ្នាំ​២០១៩​នេះ បានសរសេរថា “​ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ដ​សៀមរាប មិន​បាន​មើលងាយ​អ្នកកាសែត ឬ​អ្នកសារព័ត៌មាន ណា​ម្នាក់​នោះទេ​! ប៉ុន្ដែ សម្រាប់​អ្នក​ព័ត៌មាន ដែល​មិន​ចំ​ជា​អ្នកព័ត៌មាន ព័ត៌មាន​ហ្វេ​សប៊ុក ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន បែប​បំពុលសង្គម ខ្វះ​ក្រមសីលធម៌ និង វិជ្ជាជីវៈ ធ្វើ​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ទើប​ឯកឧត្ដម​ចាត់ទុកថា ជាសារព័ត៌មានជជុះ​”​។​

​បើ​តាមផេក​ដដែល បាន​បន្តថា “​ប៉ុន្ដែ​ទោះជា​យ៉ាងណា ឯកឧត្ដម អភិបាលខេត្ត​សៀមរាប នៅតែ​បន្ដ​សហការ ជាមួយ អ្នក​ព័ត៌មាន​ដដែល បើ​អ្នកព័ត៌មាន ទាំងនោះ ធ្វើ​ការងារ តាម​វិជ្ជាជីវៈ​របស់​ពួកគាត់​។ ជាមួយគ្នានេះ ក្នុងនាម​យុវជន សូម​ស្នើ​ឲ្យ​មហាជន​ពិនិត្យ​មើល​សំនេរ របស់ ទូរទស្សន៍ ស្លឹក​រឹត SRTV1 Online នេះ តើ​សក្តិសម ជា​អ្នក​មាន​វិជ្ជាជីវៈ ផ្នែក សារព័ត៌មាន ដែល​ឬទេ​?”​៕ ដោយ​ ៖ ​កូឡាប​

spot_img
×