Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អះអាងថា គ្រឿងញៀន នៅ​តាម​ភូមិ​ឃុំ​គ្មាន​ការថយចុះ ហើយ​នៅ​តាម​ទី​កម្សាន្ត ស្ទើរតែ​ទាំងអស់ មាន​ប្រើប្រាស់​គ្រឿងញៀន​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ១៩ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ក្រសួង​មហាផ្ទៃ បើក​កិច្ចប្រជុំ​ពេញអង្គ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អធិបតី​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែង​អះអាងថា ការ​ចែកចាយ​គ្រឿងញៀន នៅតាម​ទីជនបទ តាម​ភូមិ ឃុំ​គ្មាន​ការថយចុះ​នៅឡើយ​បើ​ទោះបីជា​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​ធ្វើការ​បង្ក្រាប​ករណី​ធំៗ បាន​ជា​បន្តបន្ទាប់​ក៏​ដោយ​។​

​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​លើកឡើង​ថា “​ពីមុន ខ្ញុំ​សន្និដ្ឋានថា ករណី​គ្រឿងញៀន វា​នឹង​អាច​ថយ ដោយសារ​ចាប់​ករណី​ធំៗ​បាន​ច្រើន ប៉ុន្តែ​អា​ចែក​តាម​ភូមិ​ឃុំ​ហ្នឹង គឺ​វា​មិន​ថយ​នោះឡើយ​។ ចំណែក​ទី​កម្សាន្ត​នានា ស្ទើរតែ​ទាំងអស់ ដែល​មាន​ប្រើប្រាស់​គ្រឿងញៀន​”​។​

​លោក ឧបនាយករដ្ឋមន្ត្រី បាន​ធ្វើ​ការអំពាវនាវ​ដល់​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា ស៊ើបអង្កេត​ស្វែងរក​ម្ចាស់ និង​អ្នក​ពីក្រោយ​ខ្នង​នៃ​ការនាំ​ចូល​នូវ​គ្រឿងញៀន​នេះ បន្ថែមទៀត ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ឲ្យ​ករណីនេះ មាន​ការថយចុះ ដើម្បី​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូចជា​សង្គម​ជាតិខ្មែរ​ទាំងមូល​។ បញ្ហា​គ្រឿងញៀន​នេះ គឺ​មិនមែន​តែ​កម្ពុជា​យើង​នោះ​ទេ គឺ​ពិភពលោក មាន​ការ​​ព្រួយបារម្ភ​គ្រប់ៗ​គ្នា ប៉ុន្តែ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ចាត់វិធានការ ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ប្រទេសជាតិ ហើយ​ត្រូវតែ​រួម​សហការ​គ្នា​ឲ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ក្នុង​ការបង្ក្រាប និង​លុបបំបាត់​។​

​យោងតាម​របាយការណ៍​របស់ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ បទល្មើស​គ្រឿង​ញៀន សរុប​ដែល​បង្ក្រាប​បាន​ចំនួន ៨.០០២​ករណី ដោយ​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ បាន​ចំនួន​១៦.២១៦​នាក់ និង​គ្រឿងញៀន​ជាង​០,៥​តោន​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×