Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធា​កម្ពុជា និង​ឥណ្ឌូណេស៊ី ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ និង​ផ្លាស់ប្ដូរ​ទស្សនកិច្ច យោធា​ជាន់ខ្ពស់​

spot_img

ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ លោក នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ទទួល​ជួប​សំណេះសំណាល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក​វរសេនីយ៍ឯក អ៊ី ញ៉​ម៉ាន់ សូ​កា​សា​ណា (I Nyoman Sukasana) ប្រធានការិយាល័យ​អនុព័ន្ធយោធា​ឥណ្ឌូណេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​ក​កម្ពុជា ។​

​នៅ​ក្នុង​កិច្ច​សំណេះសំណាល​នេះ​លោក នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើង អំពី​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ជាអាទិ៍ ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្ដី​អំ ពី​កិច្ចសន្ទនា​កងទ័ពជើងគោក និង​កងទ័ពជើងគោក ដែល​រក្សា​​បាន​នូវ​ការសន្ទនា ជា​រៀងរាល់ឆ្នាំ​។ ម្យ៉ាងវិញទៀត ប្រទេស​ទាំង​ពីរ តែងតែ​មាន​ការផ្លាស់ប្ដូ​រ​ទស្សនកិច្ច យោធា​ជាន់ខ្ពស់ តាមរយៈ​ការស្នើសុំ និង​ការអញ្ជើញ ដោយ​ភាគី​ទាំងពីរ​។​

​ក្នុង​ខណៈនោះ​ដែរ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ថ្លែងអំណរគុណ ដល់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​ផ្ដល់​ជំនួយ​ជា​សម្ភារៈ និង​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល ដល់​នាយទាហាន​កម្ពុជា ជា​រៀងរាល់ឆ្នាំ​៕​ ដោយ ​៖​ កូឡាប​

spot_img
×