Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​កៅស៊ូ​ថ្នល់ របស់​ជនជាតិ​វៀតណាម ដាច់​កា​ប៉ែន​ហ្វ្រាំង ធ្លាក់​ជ្រោះ​ស្លាប់​តៃកុង​

spot_img

​កោះកុង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា រថយន្ត​ដឹក​កៅស៊ូ​ថ្នល់ របស់​ជនជាតិ​វៀតណាម ដាច់​កា​ប៉ែន​ហ្វ្រាំង ជ្រុល​ចង្កូត​ធ្លាក់​ជ្រោះ បណ្តាលឲ្យ​ស្លាប់​តៃកុង​រថយន្ត ដែល​ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​២០ នាទី ល្ងាច នា​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ផ្លូវ​ជាតិ​លេខ ៤៨ ត្រង់​ចំណុច​អន្ទង់អាំង​ធំ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦១ – ៦២ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ។​

​រថយន្ត ធុន​ធំ ពណ៌ ទឹកក្រូច ពាក់​ស្លាក​លេខ វៀតណាម 30M9241 ដឹក​កៅស៊ូ​ចាក់​ថ្នល់ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន (​មាន​លិខិត​ត្រឹមត្រូវ​) បើកបរ​ដោយ​ឈ្មោះ HO MINH KHANG ភេទ​ប្រុស កើត​ថ្ងៃ​ទី ១៤.០៧.១៩៨៨ ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C6209283 បាន​បើក​មកដល់​ចំណុច​ខាងលើ ក៏​ដាច់​កា​ប៉ែន​ហ្វ្រាំង ជ្រុល​ចង្កូត​ធ្លាក់​ជ្រោះ បណ្តាលឲ្យ​ស្លាប់ និង​អ្នករួមដំណើរ​ជាមួយ រង​របួសស្រាល ។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​នគរបាល​ខេត្ត​កោះកុង បាន​ជួយ​សង្គ្រោះ និង​រុករក​សាកសព ដែល​ធ្លាក់​ទៅក្នុង​ជ្រោះ យក​ឡើង​មក​លើ ដើម្បី​ប្រគល់​ជូន​ខាង​ក្រុមហ៊ុន យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ​៖​ កូឡាប​

spot_img
×