ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នេះ ឯកឧត្ត ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានជួបសំណេះសំណាល និងជូនដំណើរកងទ័ព ជាពលទាហានថ្មី នៅតំបន់ប្រតិបត្តិការសឹករងស្វាយរៀងឲ្យទៅហ្វឹកហ្វឺន នៃក្របខណ្ឌនៅកងពលតូចអត្តរាគមន៍លេខ៨នៃយោធភូមិភាគទី១។
ឯកឧត្តមឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងស្វាយរៀង បានលើកឡើងថា តំបន់ប្រតិបត្តិការសឹងរងស្វាយរៀងបានជូនដំណើកងទ័ព ជាពលទាហានបំពេញក្របខណ្ឌឲ្យ យោធភូមិភាទី១ នៃកងទ័ពជើងគោក ដើម្បីបញ្ជូនឲ្យថ្នាក់លើតាមការកំណត់នៅថ្ងៃនេះ ក្នុងគោលបំណងពង្រឹងនូវឃឿនការពារជាតិ ការពារធិបតេយ្យភាព ភាពសុខសាន្ត និងសណ្តាប់សង្គម ព្រមទាំងអនុវត្តតាមផែនការ សំណូមពរ ភារកិច្ចចាំបាច់ ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព ឯកឧត្តមបន្តថា ពលទាហានទាំងអស់ ដែលបានជ្រើសរើសកន្លងមកបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដែលមានការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដំណើការពិនិត្យកាយសម្បទាសុខភាព សារធាតុញៀន ធ្វើតេស្តឈាមបានយ៉ាងម៉ត់ចត់។
ជាលទ្ធផល សម្រេចទទួលយក និងបញ្ចូលក្នុងក្របខណ្ឌពលទាហានបានចំនួន១១៥នាក់។ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានផ្តាំផ្ញើដល់កងទ័ព ជាពលទាហានទាំងអស់ដែលទៅសិក្សាភូមិភាគ២ស្រែស្ពៃ ខេត្តត្បូងឃ្មុំ ត្រូវអនុវត្តឲ្យបានល្អនូវរាល់បញ្ជារបស់កងយោធពលខេមរភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រនូវរាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្ត្រនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពដឹកដី និងការពារសេចក្តីសុខជូនប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលដ្ឋបោះឆ្នោតជូន និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងណាមួយ ចង់ផ្តួលរំលំរដ្ឋាភិបាល និងការចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា។ ក្នុងឱកាសនោះដែរឯឧត្តម ម៉ែន វិបុល បានឧបត្ថមថវិកាដល់ពលទាហានចំនួន១១៥ក្នុងម្នាក់ៗ ទទួលបានថវិកា៥០០០០រៀលផងដែរ៕ វ៉ៃកូ