Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​តាកែវ​ ឆ្មក់​ព័ទ្ធ​ចាប់​ឃ្លាំង​ស្តុក​ជ្រូក ​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ បម្រុង​នាំ​ចេញ​បាន​ ២៥​ ក្បាល​

spot_img

​តាកែវ ៖ ដោយ​អនុវត្ត​តាម​ចរាចរ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក៏ដូចជា​អគ្គនាយកដ្ឋាន​ផលិតកម្ម​ និង​បសុព្យាបាល​ស្តីពី​ការទប់ស្កាត់​រាល់​ការនាំ​សត្វ​ជ្រូក​រស់​ចូលមក​ពី​ប្រទេស​វៀតណាម ខណៈពេល​ដែល​កំពុងតែ​មាន​ផ្ទុះ​ជំងឺឆ្កួត​អាហ្វ្រិក​នោះ​នៅ​ថ្ងៃ​ទី​​ ១៨ ខែ​មីនា ២០១៩ នេះ លោក​ថៃ លី ប្រធានការិយាល័យ​បសុព្យាបាល​និង​ផលិតកម្ម​សត្វ​ខេត្ត​ដោយ​មាន​ការ​សម្រប​ស្រ​មួល​នីតិវិធី​ពី​លោក​ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត និង​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​លោក ហ៊ុន សារ៉ាត់ ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​អា​នាម័យ​បសុព្យាបាល​នៃ​អគ្គនាយកដ្ឋាន​សុខភាពស​ត្វ​និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម​រួម​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ធ្វើ​ការចុះ​ចាប់​សត្វ​ជ្រូក​ដែល​ឈ្មួញ បាន​លួច​នាំ​ចូល​មក​ដោយ​ខុសច្បាប់ ហើយ​យក​លាក់ទុក​នៅក្នុង​ឃ្លាំង​ស្តុក​ជ្រូក​នៅ​ភូមិ​ដើម​ផ្ដៀក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​ក្រុម​ឈ្មួញ​បម្រុង​និង​រៀបចំ​នាំចេញ ចែកចាយ​បន្ត ។​

​លោក​ថៃ លី នាយការិយាល័យ​ផលិតកម្ម​នឹង​បសុព្យាបាល​ខេត្ត​បានអោយដឹង​ថា​បន្ទាប់ពី​មាន​សារាចរ​ណែនាំ​ពី​រដ្ឋ​ម​ន្រី្ត​នឹង​អគ្គ​នាយក​ដ្ឋាន​នោះ​កំលាំង​របស់លោក​តែងតែ​ចុះ​ល្បាត​នឹង​ពិនិត្យ​នៅ​តាម​ច្រករបៀង​ដែល​ឈ្មួញ​បាន​នាំ​ជ្រូក​ចូល​មក​នា​ពេល​កន្លងមក​ជា​ប្រចាំ​នៅ​គ្រប់​ច្រករបៀង​ដែល​មាន​នៅ​ជាប់​ព្រំប្រទល់ ។ លោក​បាន​បន្តទៀតថា​ចំពោះ​ឈ្មួញ​នឹង​ជា​ម្ចាស់​ទីតាំង​ដែល​បាន​លួច​នាំ​ជ្រូក​ចូល​មក​ស្តុប​ទុក​ដើម្បី​ធ្វើការ​ចែកចាយ​ដល់​ទីតាំង​សត្វឃាត សម្រាប់​កាប់​សាច់​លក់​នោះ​មានឈ្មោះ​សាន រ៉ា ភេទ​ប្រុស រស់នៅ​ភូមិ​ឃុំ​ខាង​លើ ហើយ​សត្វ​ជ្រូក​ដែល​យើង​ចាប់​បាន​ជាក់ស្តែង​មាន​ចំនួន​២៥​ក្បាល ក្រោយពី​ចាប់​បាន​ហើយ​កំលាំង​ជំនាញ​ក៏​បាន​នាំ​យក​សត្វ​ជ្រូក​ទាំងអស់នោះ​មក​រក្សាទុក​នៅ​ការិយាល័យ​ផលិតកម្ម​នឹង​បសុព្យាបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​សត្វ​ជ្រូក​ទាំង ២៥​ក្បាល​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ ធ្វើការ​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​ឡា​ប៉ូ នៅ​អគ្គនាយកដ្ឋាន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​មីនា​នេះ តែ​ចំពោះ​លទ្ធផល នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​សត្វ​ជ្រូក​នោះ​មាន​ជំងឺ​ឬ​យ៉ាងណា ៕ ដោយ ៖ តាកែវ​

 

spot_img
×