Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ប្រើ​ល្បិច​យក​លុយ​ក្រុមហ៊ុន ដោយ​គ្មានការ​អនុញ្ញាត ជាង ៣​ ម៉ឺន​ដុល្លារ

spot_img

​ភ្នំពេញ​ ៖ អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៨ មីនា ២០១៩ វេលា​ម៉ោង ១៥ និង​៣០​នាទី ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត ដោយ​ប្រើ​ល្បិច​យក​លុយ​ក្រុមហ៊ុន​ដោយ​គ្មាន​គារ​អនុញ្ញាត នៅ​ចំណុច​ក្រុមហ៊ុនមេ​ឌី​វ៉េ​ត ផ្ទះ​លរ​ច​៣២៣​ង ផ្លូវលំ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ ឈ្មោះ ភាង សុភាព ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ខាងលើ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ខ្មែរលើ សង្កាត់​កា​កាប ខណ្ឌ​ព្រែក​ព្នៅ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ប្រាក់ អ៊ីង​វង្ស​ធា​រិទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាន​ជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ខាងលើ ស្នាក់​នៅផ្ទះ​លេខ​១១D ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សម្ភារៈ​បន្សល់ទុក វិក្កយបត្រ​មួយចំនួន ។ សម្ភារៈ​បាត់បង់ ៖​ លុយ​ដុល្លារ ៣១.០០០​ដុល្លារ ។​

​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ បាន​បន្ថែមថា មុនពេល​កើតហេតុ ថ្ងៃទី​១០ មិថុនា ២០១៤ ជនសង្ស័យ បាន​ចូលធ្វើការ នៅក្នុង​ក្រុមហ៊ុន​ខាងលើ ដោយ​ទទួល​ការងារ​ទីផ្សារ និង​បាន​យក​ពងមាន់ ពី​ក្រុមហ៊ុន​ទៅ​បោះ​ឲ្យ​ម៉ូយ នៅតាម​ទីផ្សារ រួច​ជនសង្ស័យ បាន​ប្រមូល​លុយ​ពី​ម៉ូយ មក​ចាយវាយ ដោយ​ប្រាប់​ក្រុមហ៊ុន​ថា ម៉ូយ​មិនទាន់​ទូទាត់​លុយ​ថ្ងៃ​ពងមាន់​ឲ្យ​ខ្លួន បន្ទាប់​មក​ខាង​ក្រុមហ៊ុន​បាន​ដឹងថា ជនសង្ស័យ​បាន​ប្រមូល​លុយ ពីរ​ម៉ូយ​សរុប​ចំនួន ៣១.០០០​ដុល្លារ ហើយ​មិន​យក​មក​ទូទាត់​ជាមួយ​ក្រុមហ៊ុន ទើប​នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥ និង​៣០​នាទី ជនរងគ្រោះ​តំណាង​ក្រុមហ៊ុន​ខាងលើ បាន​នាំ​ខ្លួន​ជនសង្ស័យ ប្រគល់ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បាលទឹ​កថ្លា ធ្វើការ​សាកសួរ រួច​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់ ជនសង្ស័យ​តែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×