Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ងៀត​បបែល​ជិត​ ១០ ​គីឡូក្រាម ​ត្រូវ​បាន​ដុត​កំទេច​ចោល​ក្រោយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​រកឃើញថា​ មាន​សារធាតុ​ប៉ូរា​ក់​

spot_img

​តាកែវ​៖ ត្រីងៀត​បបែល​ប្រមាណ​ជា​ជិត ១០​គីឡូក្រាម ត្រូវបាន​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ ធ្វើការ​ដកហូត និង​យកមក​ដុត​កំទេច​ចោល ខណៈ​ដែល​អជីវ​ករ​នៅក្នុង​ផ្សារ​អង្គតាសោម ស្រុក​ត្រាំកក់ ដាក់​លក់​នៅលើ​ទីផ្សារ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ​មីនា ២០១៩​នេះ ។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានអោយដឹងថា នៅ​ព្រឹក​នេះ​មន្ត្រី​ជំនាញ​របស់​លោក បាន​សហការ​ជា​មួយ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដោយ​ក្នុង​នោះ​មន្ត្រី​ជំនាញ​របស់​យើង​បាន​ត្រួតពិនិត្យ​ទៅលើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់​ធ្វើតេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់ បង្គា​រ មឹក ជ្រក់​ស្ពៃ ស​រសៃ​គុយទាវ​បាញ់​កា​ញ់ ខ្ញី​ហាន់ ល​ត បបែល​ងៀត​ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់​ដែល​ដាក់​លើ​ផលិតផល​ម្ហូបអាហា​រទាំ​ង​នោះ ជា​លទ្ធផល​បាន​រកឃើញ​សារ​ធាតុគីមី​បូរ៉ាក់ លើ​ក្បាល​ត្រី​បែប​ល​ងៀត​ដែល​កំពុង​តែ​ដាក់​លក់​នៅ​ផ្សារ​អង្គតាសោម​ចំនួន ៨.៥​គីឡូក្រាម ។

ក្រោយ​ពេល​រក​ឃើញ​សារធាតុ​គីមី​បូរ៉ាក់​ដែល​ដាក់​លើ​ត្រីងៀត​បបែល​នោះ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​បាន​ធ្វើ​ការដកហូត និង​ធ្វើ​ការអប់រំ​ណែនាំ​ដល់​អជីវ​ករ​ត្រូវ​បញ្ឈប់​ការលក់​ផលិតផល​ដែល​មាន​ផ្ទុក​នៅ​សារធាតុ​គីមី​តទៅទៀត ព្រោះ​ផលិតផល​ទាំងនោះ​គឺ​បង្ក​អោយ​អ្នក​បរិភោគ​ទៅ ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​សូម​អោយ​បងប្អូន​ដែល​ជា​អជីវ​ករ​ទាំងអស់ ចូលរួម​ទាំងអស់​គ្នា​លក់​ម្ហូបអាហារ​ណា​ដែល​គ្មាន​ផ្ទុក​នូវ​សារធាតុ​គីមី ហើយ​ត្រូវ​គិត​ពី​កត្តា​ផលប៉ះពាល់​ជា​ធំ ដោយ​មិន​ត្រូវ​គិតតែ​ពី​ផល​ជំនេ​ញ​ពេក​នោះទេ ៕តាកែវ​

spot_img
×