Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ​នគរបាល​ជាតិ ប្រាប់​មន្ត្រីនគរបាល ការពារ​សន្តិសុខ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

spot_img

​ភ្នំពេញ ​៖ ដើម្បី​ធានាបាន​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម​​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ទំនៀមទម្លាប់ ដ៏​រុងរឿង​របស់​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ទី​១៦ ខែ​មេសា​ ​ឆ្នាំ​២០១៩ ខាងមុខនេះ និង​ក្នុង​គោល​បំណង​រួមចំណែក​បង្ក បរិយាកាស​សប្បាយរីករាយ ជូន​មហាជន​ ​ប្រជាជន​ពេល​ជួបជុំ​ក្រុមគ្រួសារ​ឪពុកម្តាយ បងប្អូន ញាតិមិត្ត សាច់​សាលោហិត ក្នុង​ឱកាស​នេះ អគ្គស្នងការ​នគរបាល​ជាតិ​ ​សូម​ធ្វើការ​អំពាវនាវ​ដល់​នាយកដ្ឋាន​កណ្តាល នាយកដ្ឋាន​ជំនាញ អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ទាំងអស់​ ​ត្រូវ​កសាង​ផែនការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​តាម​ជំនាញ និង​តាម​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​ ​ដោយ​ផ្តោត​លើ​ការងារ​សំខាន់ៗ​របស់ខ្លួន​។​

​លោកនាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា នគរបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​​បង្កើន​ការ​ក្តាប់​សភាពការណ៍ ពាក់ព័ន្ធ​សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ជា​ពិសេស​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចល​សង្គម​ ​និង​សកម្មភាព​ល្មើស​ផ្សេងៗ​ទៀត ដើម្បី​ចាត់​វិធានការ​បង្កា​រទប់​ស្កាត់ និង​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​ទាន់ពេលវេលា​។​

​ត្រូវ​ជំរុញ​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព ឲ្យបាន​សកម្ម​ផុលផុស​ ​និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ឲ្យបាន​ហ្មត់ចត់ នូវ​មុខសញ្ញា​គ្រប់​ប្រភេទ នៅតាម​សហគមន៍ ភូមិ ឃុំ​ ​ដោយ​ប្រើប្រាស់​គ្រប់​វិធានការ ដើម្បី​បំបាត់​ប្រសិទ្ធភាព​មុន មិន​ទុក​ឲ្យ​មុខសញ្ញា​មាន​ឱកាស​ធ្វើ​សកម្មភាព បង្ក​អសន្តិសុខ​ ​ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។ ត្រូវ​បង្កើន​វិធានការ​សន្តិសុខ​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យបាន​ម៉ឺងម៉ាត់ នៅតាម​បណ្តា​គោលដៅ​ប្រារព្ធ​ពិធីបុណ្យ​ ​និង​គោល​ដី​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ ។​

​លោក​អគ្គស្នងការ​នគ​របាល​ជាតិ បាន​ដាក់បទបញ្ជា​ដល់​មន្ត្រីនគរបាល​ទាំងអស់ “​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា ចំពោះ​​ការប្រើប្រាស់​អាវុធ គ្រឿងផ្ទុះ​គ្រាប់រំសេវ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សង្គម និង​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។ ទប់ស្កាត់​ឲ្យបាន​អំពើហិង្សា សកម្មភាព​ជន​ទំនើ​ង បង្ក​អុកឡុក​ធ្វើឲ្យ​ប៉ះពាល់​សុវត្ថិភាព សណ្តាប់ធ្នាប់​ការកម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ ទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ល្បែង​ច្រក​ថង់​ទឹកស្អុយ និង​ដុំថ្ម​គប់​គ្នា​បណ្តាលឲ្យ​គ្រោះថ្នាក់ និង​ជះឥទ្ធិពល​មិន​ល្អ​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​សង្គម​ជាតិ​”៕ ដោយ​ ៖ ​កូឡាប​

    

spot_img
×