Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ណា៎​! ទោះបី​ស្លាប់​ក៏​មិន​ភ្លេច​កូន​ដែរ ៖ បន្សល់​ទុក​ពរ​ជ័យ​ឲ្យ​កូនចៅ​បាត​ស្បែកជើង សម្រាប់​ពាក់​នៅ​ថ្ងៃ​មង្គលការ ទ្រាំ​មិន​បាន​នាង​ទ្រហោយំ នៅក្នុង​ពិធី​តែម្តង ព្រោះថា​…​ម៉ែ​!

spot_img

​ពិតជា​ពុំ​មាន​ពាក្យពេចន៍​អ្វី​គ្រប់គ្រាន់​សម្រាប់​តំណាង​បាន​ទឹកចិត្ត​ម្តាយ​ចំពោះ​បុត្រ​ភ្ងារ​ឡើយ ដូច​រឿងរ៉ាវ​របស់​កូនក្រមុំ Emma នោះ lecester shire ប្រទេស​អង់គ្លេស​អីចឹង ។​

Emma បាន​ភ្ជាប់ពាក្យ​តាំងពី​ឆ្នាំ ២០១៦ ហើយ​មិនយូរប៉ុន្មាន​ក្រោយមក​ម្តាយ​របស់​នាង​ត្រូវបាន​គ្រូពេទ្យ​វិនិច្ឆ័យ​ថា មាន​ជំងឺ​មហារីក​ដំណាក់កាល​…​ចុងក្រោយ ។​

​មុន​នោះ​គាត់​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ដើម្បី​សរសេរ​សំបុត្រ​ឲ្យ​សាច់ញាតិ​បងប្អូន​មិត្តភក្តិ មុន​ពេល​គាត់​ចាកចេញ​ទៅ​…​ឆ្ងាយ គ្មាន​ថ្ងៃ​វិល​វិញ ។ ប៉ុន្តែ Emma ពុំ​ទទួលបាន​សំបុត្រ​១​ច្បាប់​ណា​ទេ ។ នាង​គិត​ថា​ប្រហែល​កម្លាំង​ពលំ​របស់គាត់​ទ្រោម​មែនទែន​ហើយ ។​

​យ៉ាងណា​ក៏​នាង​រំពឹងថា អ្នក​ម្តាយ​អាច​ទៅ​កាន់​មង្គលការ​របស់​នាង ។ ប៉ុន្តែ​គាត់​ពុំ​អាច​ទ្រាំទ្រ​ដល់​ខែ មីនា ឆ្នាំ ២០១៨ ដែល​ជា​ថ្ងៃ​មង្គលការ​របស់​នាង​បានឡើយ គាត់​បាន​ចាកចេញ​ទៅ​នៅ​ឆ្នាំ ២០១៧ ហើយ​ពុំ​មាន​បន្សល់​សំបុត្រ​១​ច្បាប់​ណា​ទាំងអស់​ឲ្យ​នាង ។​

​ខែ ៣ ២០១៨ មង្គលការ​របស់ Emma ចាប់ផ្តើម​តាម​ការគ្រោងទុក នាង​បាន​យក​ស្បែកជើង​ដែល​មុន​នោះ​បាន​កុម្ម៉ង់​ទុក ។​

​ពេល​នោះ​ឯង​ទើប​នាង​ដឹងថា ស្បែកជើង​ដ៏​មានតម្លៃ​បាន​ត្រូវ​ម្តាយ​ទូទាត់​លុយ ហើយក៏​បាន​សុំ​ឲ្យ​ជាង​ស្បែកជើង​ឆ្លាក់​អក្សរ​នៅ​ពីក្រោម​បាត​ស្បែកជើង​ថា ៖ ម្តាយ​ចង់ឲ្យ​កូន​វត្ថុ​អនុស្សាវរីយ៍​មួយ​សម្រាប់​ថ្ងៃ​រៀបការ ។ ហើយ​វា​គឺជា​ស្បែកឃើង​១​គូ​នេះឯង (​ចម្លាក់​អក្សរ​នៅ​ស្បែកជើង​ម្ខាងៗ​) ។​

“​សង្ឃឹមថា នោះ​ជា​ថ្ងៃ​អស្ចារ្យ​មួយ ។ ស្រឡាញ់​កូន​ច្រើនណាស់​” ។​

​នៅ​ពេល​លើក​ស្បែកជើង​នេះ​ពាក់​នៅ​ថ្ងៃ​មង្គលការ​ទឹកភ្នែក​ខ្ញុំ​ស្រក់​ពុំ​ព្រម​ឈប់​សោះ ព្រោះ​ខ្ញុំ​ពុំ​បាន​នឹកស្មាន​ដល់​ថា ក្នុង​វេលា​ដ៏​សែន​ឈឺចាប់​នៃ​ជំងឺមហារីក គាត់​បែរជា​នឹក​គិត​ពី​ខ្ញុំ -​ពី​មង្គលការ​របស់ខ្ញុំ​ដែល​គាត់​ដឹង​ច្បាស់​ថា​គាត់​លែង​មាន​ឱកាស​…​ចូលរួម ។​

​នេះ​ហើយ​ម្តាយ​ណា៎​!

​ចន្ទ្រា​

spot_img
×