Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មក​ស្គាល់​ទីក្រុង​ដែល​ថ្លៃ​បំផុត​ក្នុង​លោក សម្រាប់​ឆ្នាំ ២០១៩​ នេះ​

spot_img

​ទីក្រុង​ដែល​របស់របរ​មានតម្លៃ​ថ្លៃ​បំផុត​បាន​រកឃើញ​ហើយ សម្រាប់​ឆ្នាំ ២០១៩ ​នេះ​។ ទីក្រុង​ដែល​ជាប់​ចំណាត់​ថ្លៃ​លេខ​មួយ មិនមែន​មាន​តែ​មួយ​ទេ ប៉ុន្តែ​មាន​ដល់​ទៅ ៣ ​ទីក្រុង​ឯណោះ​។​

​ទីក្រុង​ប៉ារីស សាំង​ហ្គា​ពួ​រ និង​ទីក្រុង​ហុងកុង​ជាប់​ចំណាត់ថ្នាក់​លេខ ១​ស្ទួន ជា​ទីក្រុង​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​។ នេះ​បើ​តាម​ការស្ទង់មតិ​ពី​តម្លៃ​នៃ​ការរស់នៅ​ទូទាំង​ពិភពលោក របស់​ស្ថាប័ន​ស្រាវជ្រាវ និង​វាយតម្លៃ​សេដ្ឋកិច្ច (Economist Intelligence Unit) សម្រាប់​ឆ្នាំ ២០១៩​នេះ​។​

​ទីក្រុង​ប៉ា​រី​របស់​បារាំង បាន​ស្ថិតក្នុង​ចំណោម​ទីក្រុង​ទាំង ១០​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត ចាប់តាំងពី​ឆ្នាំ ២០០៣​ម្លេះ ហើយ​ឆ្នាំ​នេះ ប៉ារីស​បាន​ឡើងមក​ចំណាត់ថ្នាក់​លេខ​មួយ ខណៈ​ដែល​ទីក្រុង​ហុង ដែល​កាលពី​ឆ្នាំមុន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៤ បាន​ឡើងមក​ចំណាត់ថ្នាក់​លេខ ១​ស្ទូន​ជាមួយនឹង បារាំង និង​សាំង​ហ្គា​ពួ​រ​។​

​សូមបញ្ជាក់​ថា ការ​ស្ទង់​ពី​តម្លៃ​នៃ​ការរស់នៅ ដែល​ធ្វើឡើង​ជា​រៀងរាល់ថ្ងៃ បាន​ធ្វើ​ការវាយតម្លៃ​ទៅលើ​​តម្លៃ​នៃ​​របស់របរ​ចំនួន ១៥០ ​មុខ ក្នុង​ទីក្រុង ១៣៣ ​ទូទាំង​ពិភពលោក​។​

​ខាងក្រោម​នេះ​ជា​បញ្ជី​ពេញលេញ​នៃ​ទីក្រុង ១០​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក ​៖

១. ប៉ារីស ( បារាំង )

១. សាំង​ហ្គា​ពួ​រ (​សិង្ហ​បុរី​)

១. ហុងកុង (​ចិន​)

៤. ហ្សូ​រិច Zurich (​ស្វីស​)

៥. ហ្សឺ​ណែវ Geneva (​ស្វីស​)

៥. អូ​សា​កា (​ជប៉ុន​)

៧. សេ​អ៊ូ​ល (​កូរ៉េខាងត្បូង​)

៧. កូ​ផេន​ហា​ហ្គេន Copenhagen (​ដា​ណឺ​ម៉ាក​)

៧. ញូ​វ​ញ៉​ក (​អា​មេ​រិច​)

១០. តេ​ល អា​វីវ Tel Aviv (​អ៊ី​ស្រា​អ៊ែល​)

១០. ឡូ​ស អេន​ជេ​ឡេស (​អា​មេ​រិច​)

​អត្ថបទ​ប្រែ​សម្រួល​ដោយ ​៖ សុភ័​ក្រ​

​ប្រភព​ ៖ CNN​

spot_img
×