Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ និង​កិច្ចព្រមព្រៀង​សហ​ហិរញ្ញប្បទាន លើ​គម្រោង “​ផ្សារភ្ជាប់​ប្រទេស​កម្ពុជា ​៖ រួមគ្នា​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​”

spot_img

ភ្នំពេញ​ ៖ ​ថ្ងៃ​អង្គារ ទី​១៩ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង UNDP ជាមួយ​ក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD លើ​គម្រោង “​ផ្សារភ្ជាប់ ប្រទេស​កម្ពុជា​៖ រួមគ្នា​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​” ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្ដម ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោកជំទាវ ឯកអគ្គរាជទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Shenzhen 4PX Express Co., LTD តំណាង​អង្គការ UNDP ប្រចាំ​កម្ពុជា លោកនាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន ShopRunBack លោក​ឧកញ៉ា​ប្រធាន​ក្រុមហ៊ុន World Bridge Group មន្ត្រីជាន់ខ្ពស់​ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ពិធី​ចុះ​អនុស្សរណៈ​យោគយល់ និង​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងដែន ដោយមាន​មូលដ្ឋាន​ទីផ្សារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​អភិវឌ្ឍ​សមត្ថភាព​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅក្នុង​តំបន់ ដើម្បី​បង្ហាញ​ពិភពលោក​ពី​ផលិតផល​របស់ខ្លួន​តា​មរយៈ​វេទិកា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សកល​របស់​ក្រុមហ៊ុន អា​លី​បា​បា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន 4PX Epress​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុម​ប្រឹក្សាជាតិ​ភស្តុភា​រកម្ម នឹង​ជួយ​សម្របសម្រួល​ដល់​រំហូរ​ការងារ​ដឹកជញ្ជូន​ទំនិញ និង​សេវា​របស់​ក្រុមហ៊ុន​ទាំងនោះ​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បីឱ្យ​ពួកគេ​មាន​សក្ដានុពល​ក្នុងការ​ពង្រីក​វិសាលភាព​របស់ខ្លួន​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ដោយ​រៀបចំ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សម្បូរបែប និង​ត​ភ្ចា​ប់​គ្រប់​ច្រកល្ហក ព្រមទាំង​មាន​មណ្ឌល ឬ​ឃ្លាំង​ស្តុក​ទំនិញ​តាម​ស្តង់ដា​អន្តរជាតិ និង​ការសម្រួល​ដល់​នីតិវិធី​ឯកសារ​រដ្ឋបាល​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​សក្ដានុពល​នៃ​ខេត្តកំពង់ឆ្នាំង ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ មាន​ព្រលានយន្តហោះ ផ្លូវទឹក ផ្លូវដែក និង​ផ្លូវ​ហាយ​វេត​ភ្ជាប់​ពី​ប្រទេស​ថៃ ចុះមក​កម្ពុជា​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង និង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដែល​ទាំងនេះ​គឺជា​កត្តា​អំណោយផល​ល្អ​បំផុត​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បានផ្ដល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ទាំងនោះ ឱ្យ​ពិចារណា​លើ​ការដូរ​ឈ្មោះ​វេទិកា (Platform) ពី “V Buy” ទៅជា “V Buy and Sell” ព្រោះថា​កម្ពុជា​អាច​ទិញ​ផលិតផល​ពី​ប្រទេស​ផ្សេងៗ ហើយ​កម្ពុជា​ក៏​អាច​លក់​ផលិតផល​របស់ខ្លួន​ទៅ​ពិភពលោក​បានដែរ​តាមរយៈ​វេទិកាពាណិជ្ជកម្ម​​តាម​អេឡិចត្រូនិក​នេះ​ផងដែរ​ ៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×