Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ត្រៀម​រៀបចំ​ការប្រគំ​តន្ត្រី ការសម្ដែង​សិល្បៈ នឹង​ត្រូវ​ធ្វើ​ឡើង​ពេញ​មួយ​យប់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ ដើម្បី​ទទួល​អំណរ​ថ្ងៃ​ចូលឆ្នាំ​សកល ២០១៨

spot_img

​ភ្នំពេញ ​៖​ តាម​គម្រោង​ទុក​នៅ​យប់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៧ ឆ្លង​ចូល​ឆ្នាំ​២០១៨​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រៀបចំ​កម្មវិធី​កំសាន្ត​សប្បាយ​តាមរយៈ​ការប្រគំ​តន្ត្រី និង​ការសម្ដែង​សិល្បៈ​នឹង​ត្រូវ​ធ្វើឡើង​ពេញ​មួយ​យប់ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ៏​ទូរទស្សន៏​រាជ​ធា​នី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣​ផងដែរ​។​

ជាក់ស្ដែង​លោក កើត ឆែ និង​លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​នា​ព្រឹក​ថ្ងៃទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដោយ​មាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​រាជធានី​ព្រមទាំង​សមត្ថកិច្ច មន្ទីរ​ពាក់ព័ន្ឋ ខណ្ឌ​ទាំង​១២​របស់​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​ផែនការ​ត្រៀម​ទទួល​អបអរសាទរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៨​នៅ​រាត្រី​ថ្ងៃទី​៣១​ធ្នូ​ខែ​ឆ្នាំ​២០១៧​នៅ​រមណីយ៏ដ្ឋាន​វត្តភ្នំ​។​

ក្នុងនោះ​លោក ម៉េត មាស​ភ័ក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា​៖​ដើម្បី​ចូលរួម​អបអរសាទរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ឱ្យ មាន​ការបាញ់​កាំជ្រួច​នៅ​បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ និង​មាន​ការប្រគំ​តន្ត្រី​ជាច្រើន​កន្លែង​មាន នៅ​មុខ​វត្ត​បទុម​វ​តី នៅមុខ​Naga និង​នៅ​កោះ​ពេជ្រ​ក្នុង​គោលបំណង​បង្កើត​នូវ​បរិយាកាស​សប្បាយរីករាយ​សំរាប​បងប្អូន​ប្រជាពលរដ្ឋ​យើង​មក​លេង​កំសាន្ត​ក៏​ដូច​បង្ហាញ​ពី​ការរស់នៅ​និង​ជីវភាព​សង្គម​មាន​ភាព​ល្អប្រសើរ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មានឧិកាស​កំសាន្ត សប្បាយ​ក្នុងពេលដែល​រាជធានី​ភ្នំពេញ​កំពុងមាន​ការអភិវឌ្ឍ​ន៏​ក្នុង​សុខសន្តិភាព​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

លោក​អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ទៀត​ទៀតថា​៖​ក្រៅ​ពី​ការរៀបចំ​កន្លែង​សប្បាយភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​យកចិត្តទុកដាក់​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​,​ការតុបតែង​លម្អរ​អំពូល​ភ្លើង​តាម​ដងផ្លូវ និង​រមណីយ៍ដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យបាន​ស្រស់បំព្រង ។​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក កើត ឆែ អភិបាលរង​រាជធានី​បាន ណែនាំ​ដល់​មន្ត្រី​រដ្ឋបាល​រាជធានី មន្ទីរ​ពាក់ព័ន្ឋ​និង​មន្ត្រី​ខណ្ឌ​ទាំង​១២​ព្រមទាំង​សមត្ថកិច្ច​ត្រូវ​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​២០១៧​ចូលឆ្នាំ​២០១៨​ដែល​ពិធី​នេះ​នឹង​ប្រារព្ឋ​ធ្វើ​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​៕ ដោយ ៖ កូឡាប​


spot_img
×