Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករង សាលា​ភាសា​អង់គ្លេស​ម្នាក់ លួងលោម​ចាប់រំលោភ ទៅលើ​ក្មេងស្រី​អនីតិជន​ម្នាក់ ត្រូវ​ចាប់ខ្លួន​

spot_img

​រាជធានី​ភ្នំពេញ ៖​ នាយករង សាលា​ភាសា​អង់គ្លេស​ម្នាក់ ត្រូវ​ឃាត់ខ្លួន ករណី​លួងលោម​ក្មេងស្រី​អនីតិជន​ម្នាក់ យកទៅ​ដល់ផ្ទះ​សណាក់​ភ្នំ​មាស ហើយ​រំលោភ​សេពសន្ថវៈ​បានសម្រេច​មួយ​លើក រួច​និយាយ​គំរាម​ក្មេងស្រី​រងគ្រោះ​ថា ទៅវិញ​កុំ​និយាយប្រាប់​ក្រុមគ្រួសារ និង​អ្នកដទៃ​ដឹង​ឡើយ ។​

ក្មេងស្រី​រងគ្រោះ អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ចំណែក​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ចិន មករា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូបង្រៀន ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ។​

​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧​និង​៤០​នាទី ក្មេងស្រី​រងគ្រោះ កំពុងតែ រៀន​ភាសា​អង់គ្លេស នៅ​សាលា​ឯកជន​ឈ្មោះ សាលា​ភាសា​សាស្ត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ពេលនោះ​ជនសង្ស័យ ដែលជា​នាយករង​សាលា​ភាសា​អង់គ្លេស​ខាងលើ បាន​បបួល​ក្មេងស្រី​រងគ្រោះ​ទៅ ដើរលេង រួច​ក្មេងស្រី​រងគ្រោះ​ក៏​យល់ព្រម ហើយ​ជនសង្ស័យ​ក៏បាន​បើក​ម៉ូតូ ជិះ​ឌុប​គ្នា​តាម​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះ​ពេលទៅដល់​ផ្ទះសំណាក់​ភ្នំ​មាស តាមផ្លូវ​ជាតិ​លេខ​៣ ស្ថិតនៅ​ភូមិ​ទួល​កី សង្កាត់ ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យ​ក៏បាន​បើក​ម៉ូតូឌុប​ក្មេងស្រី​រងគ្រោះ​ចូលទៅ​ជួល​បន្ទប់ មិន​ចាំ​លេខ​ដេក ហើយ​និយាយ​លួងលោម​ក្មេងស្រី​រងគ្រោះ​ថា​បង ស្រឡាញ់​អូន​ឯង ចង់បាន​ខ្លួនប្រាណ​អូន​ឯង រួច​ក៏បាន​ធ្វើ​សកម្មភាព​ចាប់​សម្រាត​ខោអាវ ចេញ​អស់ហើយ​រំលោភ​សេពសន្ថវៈ​បាន សម្រេច​មួយ​លើក រួច​និយាយ​គំរាម​ក្មេងស្រី​រងគ្រោះ​ថា ទៅវិញ​កុំ​និយាយប្រាប់​ក្រុមគ្រួសារ និង​អ្នកដទៃ​ឡើយ ។

​រហូតដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា ម៉ោង​១២​និង​១៥​នាទី ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ក្មេងស្រី​រងគ្រោះ អោយទៅជួយ​រៀបចំ​អ៊ី​វ៉ា់ន់​នៅក្នុង​សាលា​ខាងលើ ពេល​ក្មេងស្រី​រងគ្រោះ​ទៅដល់​ជន សង្ស័យ​ក៏បាន​នាំចូល​ក្នុង​បន្ទប់​ការិយាល័យ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​រងគ្រោះ បានសម្រេច​មួយ លើក​ទៀត ហើយ​បាន​និយាយ​គំរាម​ក្មេងស្រី​រងគ្រោះ​ដដែល​។

​លុះដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ វេលា ម៉ោង​១៦​និង​៣០​នាទី ក្រុមគ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ មានការ​សង្ស័យ​ឃើញ​ក្មេងស្រី​រងគ្រោះ មាន​សភាព​ស្ងៀមស្ងាត់ សម្ងំ​តែ​ក្នុង​បន្ទប់ និង​បាន​និយាយប្រាប់​បងៗ​ថា ចង់តែ​ស្លាប់ ទើប​ក្រុមគ្រួសារ​បាននាំគ្នា​លួងលោម​សួរនាំ ហើយ​ក្មេងរងគ្រោះ​ក៏ បាន​ប្រាប់​រឿងរ៉ាវ​ខាងលើ​ដល់ ឪពុកម្តាយ និង​ក្រុមគ្រួសារ​អោយ​បានដឹង​រឿងហេតុ​ខាងលើ​តែម្តង ហើយ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ទើប​ឈ្មោះ ស៊ុន ចិន្តា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ត្រូវជា​ម្តាយ បង្កើត​របស់​ក្មេងស្រី​រងគ្រោះ បាន​នាំ​ក្មេងស្រី​រងគ្រោះ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់ ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បីអោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

​ហើយ​នៅវេលា​ម៉ោង​៩ ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ក៏បាន​ធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ បាន​ត្រង់ចំណុច​សាលា​ភាសា​សាស្ត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួម​និង​វត្ថុតាង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ និង​ទូរស័ព្ទ យកមក​ធ្វើការ​សាកសួរ​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បី​កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ៕ ដោយ​:​កូ​ឡាប​

spot_img
×