Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ប៉េអឹម​ស្រុក​តំបែរ ផឹកស៊ី​ស្រវឹង ដ​កក​ភ្លើង​ខ្លី​មក​សម្ញែង​ផ្ទុះ​ត្រូវ​បងថ្លៃ ត្រូវ​ចាប់ខ្លួន​ឡើង​តុលាការ

spot_img

​ភ្នំពេញ ៖ ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង នៅ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ បានឃាត់ខ្លួន​មេបញ្ជា​ការ​អាវុធហត្ថ ស្រុក តំបែរ (​ខេត្ត​ត្បូងឃ្មុំ )​ទៅ​តុលាការ បន្ទាប់ពី​​បែកគំនិត ហូត​កាំភ្លើងខ្លី​ពី​ចង្កេះ​ចេញមក​បង្អួត សំញែង​បងប្អូន ស្រាប់តែ​រៀល​កៃកាំភ្លើង បណ្តាលឱ្យ​ត្រូវ​បុរស​ជា​បងថ្លៃ ធ្លាយ​ស្មា​រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ​ឈ្មោះ ម៉េ​ត ហ៊ាង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ត្រូវ​ចំនួន​០១​គ្រាប់​ចំ​ស្មា​ខាងស្តាំ​។ ជនបង្ក ឈ្មោះ​សៅ នី​ម អាយុ​៣៧​ឆ្នាំ ជា​មេបញ្ជាការ​អាវុធហត្ថ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​លំនៅ​ក្នុងភូមិ​ពុទ្ធា ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​

​កាលពី​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​មេបញ្ជាការ​អាវុធហត្ថ ស្រុក តំបែរ (​ខេត្ត​ត្បូងឃ្មុំ ) បន្ទាប់ពី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស ស្ថិតក្នុង​ភូមិ​ធម្ម​កេ​ត្តិ៍ ឃុំ​កញ្ជ្រៀច ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង​។​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ បាន ខ្លួន​មេបញ្ជាការ​អាវុធហត្ថ ស្រុក តំបែរ (​ខេត្ត​ត្បូងឃ្មុំ )​ទៅ​តុលាការ បន្ទាប់ពី​​បែកគំនិត ហូត​កាំភ្លើងខ្លី​ពី​ចង្កេះ​ចេញមក​បង្អួត សំញែង​បងប្អូន ស្រាប់តែ​រៀល​កៃកាំភ្លើង បណ្តាលឱ្យ​ត្រូវ​បុរស​ជា​បងថ្លៃ ធ្លាយ​ស្មា​រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ​ឈ្មោះ ម៉េ​ត ហ៊ាង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ត្រូវ​ចំនួន​០១​គ្រាប់​ចំ​ស្មា​ខាងស្តាំ​។ ជនបង្ក ឈ្មោះ​សៅ នី​ម អាយុ​៣៧​ឆ្នាំ ជា​មេបញ្ជាការ​អាវុធហត្ថ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​លំនៅ​ក្នុងភូមិ​ពុទ្ធា ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​

​កាលពី​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​មេបញ្ជាការ​អាវុធហត្ថ ស្រុក តំបែរ (​ខេត្ត​ត្បូងឃ្មុំ ) បន្ទាប់ពី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស ស្ថិតក្នុង​ភូមិ​ធម្ម​កេ​ត្តិ៍ ឃុំ​កញ្ជ្រៀច ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង​។​

​ប៉េអឹម​រូបនោះ បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​សាច់ញាតិ​របស់ខ្លួន លុះ​ចាប់ផ្តើម​ស្រវឹង​ស្រឿងៗ ក៏​បែកគំនិត ហូត​កាំភ្លើង​ខ្លីម៉ាក​ប៉េអាកុល ពី​ចង្កេះ​ចេញមក​បង្អួត សំញែង​បងប្អូន ស្រាប់តែ​រាលកៃ​កាំភ្លើង បណ្តាលឱ្យ​ត្រូវ​បុរស​ជា​បងថ្លៃ ធ្លាយ​ស្មា​រងរបួស​ធ្ងន់ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​នាំយកទៅ​ចាត់ការ​តាមច្បាប់​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ និង​ជនបង្ក ត្រូវជា​បងប្អូន​ថ្លៃ​នឹង​គ្នា រួម​នឹង​សាច់ញាតិ​ប៉ុន្មាន​នាក់​ទៀត បាន​ជួបជុំគ្នា​ផឹកស៊ី​សើច​លេង​យ៉ាង​សប្បាយ​។ លុះ​ក្រោយពី​ស្រវឹង​ស្រឿងៗ ស្រាប់តែ​ប្អូនថ្លៃ​ដែល ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​តំបែរ ក៏បាន​ហូត​កាំភ្លើងខ្លី​ពី​ចង្កេះ​មក​បង្អួត​សម្ញែង លុះ​បន្តិចក្រោយមក ស្រាប់តែ​កាំភ្លើង​បាន​ផ្ទុះឡើង​លាន់​ផូង និង​លាន់ឮ​សម្រែក​ជនរងគ្រោះ​ជា​បង​ថ្លៃ​ស្រែកថា អូយៗ​ៗ រួច​ក៏​ដួល​ទៅនឹង​ដី ដោយមាន​ឈាម​ហូរ​ជោក​ខ្លួន​ទៀតផង​។ លុះ​អ្នកផឹកស៊ី​រួម​វង់​ស្ទុះ​ទៅ​មើល ទើប​ដឹងថា ជនរងគ្រោះ​ត្រូវ​កាំភ្លើង​របស់​ប្អូនថ្លៃ​រៀលកៃ​ចំ​ស្មា​ខាងស្តាំ បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​

​ក្រោយ​កើតហេតុ ជនសង្ស័យ​បាន​ដឹក​បងថ្លៃ​របស់ខ្លួន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ ដើម្បី​សង្គ្រោះ​ជីវិត​។ បន្ទាប់មក សមត្ថកិច្ច​ក៏បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ព្រមទាំង​ដកហូត​កាំភ្លើងខ្លី ម៉ាក​ប៉េអាកុល រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​អាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ដោយៈ​បញ្ញា​ស័ក្តិ​

spot_img
×