Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ មិន​ចង់ឃើញ​សហគ្រាស​ មានការ​កិបកេង​បន្លំ​ពន្ធ​

spot_img

ភ្នំពេញ​ ៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ ចង់ឃើញ​សហគ្រាស​រីកចម្រើន​លូតលាស់​ធំធាត់​មាន​ប្រាក់ចំណេញ និង​ប្រកា​សមាន​ប្រាក់ចំណេញ​បង់​ជូន​រដ្ឋ និង​មិន​ចង់ឃើញ​សហគ្រាស​ប្រកាសថា​បង់ពន្ធ​ខ្វះ មាន​បញ្ជី​គណនេយ្យ 2​ ឬ ​3 នោះទេ ដោយ​រំពឹងថា​នឹងមិន​មានការ​កិបកេង​បន្លំ​ពន្ធ​។​

​លោក​គង់ វិបុល បាន​ថ្លែងថា ក្នុង​រយៈពេល 5 ឆ្នាំ​កន្លងមកនេះ ការប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋា​ន ពន្ធដារ​បាន​កើនឡើង​លើស​ផែនការ​កំណត់ដោយ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ ដែលជា​ទូទៅ​បាន​កើនឡើង​ប្រមាណ 20 ភាគរយ​ជា​រៀងរាល់ឆ្នាំ​។

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការទទួលស្គាល់ និង​កាតព្វកិច្ច​ពន្ធ​មួយចំនួន​របស់​ភ្នាក់ងារ​ផ្គត់ផ្គង់​ទំនិញ ឬ សេវា​ក្នុងនាម​សហគ្រាស​ដើម និង​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ នៅ​ព្រឹក​ថ្ងៃទី​១៩ មីនា លោក​អគ្គនាយក​ពន្ធដា​រ បាន​ថ្លែងបន្តថា​ ​លទ្ធផល​សម្រេចបាន​នេះ​គឺ​​នាយកដ្ឋាន​ពន្ធដារ​ស​ម្រេច​បាន​ក្នុងការ​បរិបទ​មួយ​ដែល​រាជរដ្ឋាភិបាល មាន​គល​នយោបាយ​មិនមាន​ការបង្កើន​អត្រាពន្ធ​ឬ​បង្កើត​ពន្ធ​ថ្មី ដោយ​ត្រូវ​កម្រង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​មាន​ស្រាប់​និង​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​អស់​លទ្ធភាព​សក្តា នុព​ល​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​ប្រតិភូ​រាជរដ្ឋាភិបាល​បន្ត​ថ្លែងអំណរគុណ​ដល់​ស​ហ​គ្រាស ជា​អ្នក​ជាប់ពន្ធ​ទាំងឡាយ​ដែល​ចូលរួមចំណែក​ក្នុង​បុព្វហេតុ​នៃ​ការធ្វើកំណែទម្រង់​និង​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​តាមរយៈ​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​អនុលោម​តាម​ពន្ធ​និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ជា​ធរមាន​ដែល​នេះ​ជា​កត្តា​ជំរុញអោយមាន​ការសម្រេច​ចិត្ត​នូវ​សមិទ្ធិផល​នៃ​ការគ្រប់គ្រង​ចំណូល​ដូច​បាន​ជម្រាបជូន​ខាងលើនេះ​នឹងធ្វើ​ការលើកទឹកចិត្ត​អ្នក​ជាប់ពន្ធ​ទាំងអស់​ចូលរួម​ប្រើប្រាស់​និង​ប្រព័ន្ធ​និង​កម្មវិធី​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ក្នុងន័យ​ទួលបាន​សេវា​អ្នក​ជាប់ពន្ធ​ដែលមាន​ភាពសាមញ្ញ​ងាយស្រួល​មានគុណ​ភាព​ប្រកបដោយ​តម្លាភាព​និង​មាន​ភាព​ឆាប់រហ័ស​ជាពិសេស​ថ្មីៗ​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានដាក់​ចេញ​នូវ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃ​បន្ថែមថា​ដោយឡែក​សហគ្រាស​ទាំងឡាយ​ដែល​ពុំទាន់​បានធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស​ត្រូវ​មក​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ជា​ប្រយោជន៍​ទទួលបាន ដូច​បាន​រៀបរាប់​ខាងលើ​។ ក្នុងនាម​ជា​ម្ចាស់​អ្នកគ្រប់គ្រង​ប្រមូល​ពន្ធ​ជូន​រដ្ឋ​រាជរដ្ឋាភិបាល​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ គឺ​ចង់ឃើញ​សហគ្រាស​រីកចម្រើន​លូតលាស់​ធំធាត់​មាន​ប្រាក់ចំណេញ​និង​ប្រកា​សមាន​ប្រាក់ចំណេញ​បង់​ជូន​រដ្ឋ​និង​ពិតជា​មិន​ចង់ឃើញ​សហគ្រាស​ប្រកាសថា​បង់ពន្ធ​ខ្វះ​មាន​បញ្ជី​គណនេយ្យ 2​ឬ​3 នោះទេ​ដោយ​រំពឹងថា​នឹងមិន​មានការ​កិបកេង​បន្លំ​ពន្ធ​ហើយ​រង​ការកំណត់​ពន្ធ​ឡើងវិញ​ទទួលរង​ពិន័យ​ទោស​ទាន់​ព្រមទាំង​ការប្រាក់​នោះទេ​។​នៅក្នុង​ឆ្នាំ ២០១៩ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​និង​ឈានទៅ​សម្រេចបាន​នូវ​ផែន​ការឱ្យ​បានជា​អតិបរមា​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​នូវ​ទិសដៅ​អនុវត្ត​របស់ខ្លួន​។​

​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​និយាយថា បញ្ហា​បង់ពន្ធ​នៅ​កម្ពុជា វា​នៅតែ​កើតមាន ដោយសារតែ​ក្រុមហ៊ុន​ខ្លះ មិន​ព្រម​អនុវត្ត​ការបង់ពន្ធ​តាម​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល​។ ក្នុងន័យនេះ​លោក គង់ វិបុល លើកយក​រឿងរ៉ាវ​ជាក់ស្ដែង​មក​និយាយថា មាន​ក្រុមហ៊ុន​ខ្លះ តែងតែ​ប្រកាស​មិន​ចំណេញ​ទេ រាល់ពេល​ប្រកាស​បង់ពន្ធ​ម្ដងៗ ប៉ុន្តែ​នៅពេល​ខាង​សវនកម្ម​ពន្ធដារ​ចុះ​ឆែក​ទិន្នន័យ​ចំណូល​ក្រុមហ៊ុន​នោះ ឃើញថា ក្រុមហ៊ុន​រកចំណូលបាន​ច្រើន​ចង់​ផ្ទុះ​គណនី​ធនាគារ​។ បើតាម​លោក គង់ វិបុល ការ​គេចវេះ​ពី​ការបង់ពន្ធ​នេះ វា​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន​នោះ​ទៅវិញ​ទេ​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​និយាយថា អ្នកខ្លះ ចាប់តាំងពី​ខ្ញុំ​ចូលមក​(​តំណែង​អគ្គនាយក​ពន្ធដារ​) រហូតមកដល់​ឥឡូវនេះ ឃើញថា​ប្រកាស​ខាត​រហូត អត់​ដែល​ចំណេញ​។ ប៉ុន្តែ​ពេល​ឆែក​ធនាគារ​មើល ចង់​បាក់​គណនី​(Account)​ធនាគារ​ហើយ​។ អត់​ដែល​ចំណេញ​! សួរថា​រកស៊ី​៥​ឆ្នាំ​ហើយ បើ​មិន​ចំណេញ គួរតែ​រកស៊ី​អ្វី​ផ្សេង​វិញ​។​

​អ្នកខ្លះ មានការ​ស្រមើស្រមៃ​សម្រាប់​រដ្ឋ ធ្វើ​ឲ្យ​សេវា​សាធ​រណៈ​ខ្ពស់​ណាស់ ប៉ុន្តែ​អាច​ខ្ពស់​ពី​ណា​មក បើ​អត់​មាន​អ្នក​បង់ពន្ធ​។ ចង់បាន High Way ល្អ ចំណូល​ពន្ធ​ក៏​វា​ត្រូវ​ទៅតាម​ហ្នឹង​ដែរ ចង់បាន​សេវាសាធារណៈ​ល្អ ចង់បាន​មន្ទីរពេទ្យ​ល្អ ចំណូល​ក៏​វា​ត្រូវ​ទៅតាម​ហ្នឹង​ដែរ​។​

លោក គង់ វិបុល បន្ត​និយាយថា ម្ចាស់​ក្រុមហ៊ុន​ដកយក​ប្រាក់​មូលធន​ខ្លួន រហូតដល់​ទៅ​៥​ដង​ចេញពី​ប្រាក់ចំណេញ​ក៏មានដែរ បែរជា​មក​ប្រកាស​មិន​ចំណេញ​ទៅវិញ​។ លោក គង់ វិបុល ប្រាប់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស អនុវត្ត​កាត​ព្វ​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា​។ អត្រា​បង់ពន្ធ​នៅ​កម្ពុជា នៅមានកម្រិត​ទាប​ជាង​ប្រទេស​ដទៃ​ច្រើនណាស់ ដូច្នេះ​អ្នករកស៊ី វិនិយោគ​ទាំងអស់ ត្រូវបំពេញ​កាត​ព្វ​បង់ពន្ធ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕ ដោយ​​​ ៖ ​កូ​ឡាប​

 

spot_img
×