Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែល​ព្រាប​នេះ​មាន​អ្វី​អស្ចារ្យ​ហើយ​មើលទៅ គ្រា​វា​ត្រូវបាន​សេដ្ឋី​ចិន​ទិញ​ក្នុងតម្លៃ​… ជាង ​១​ លាន ៤ សែន​ដុល្លារ​នោះ​!

spot_img

ការដេញថ្លៃ​នេះ​ប្រព្រឹត្តទៅ​ក្នុងអំឡុងពេល ២​សប្តាហ៍​តាមរយៈ​អន​ឡាញ ។ ក្នុងនោះ​សេដ្ឋី​ចិន ២ រូប បាន​រុញ​តម្លៃ​របស់​ព្រាប​ឈ្មោះ Armando នេះ​ឡើងដល់​ទៅ ៣​ដង ប្រៀប​នឹង​តម្លៃ​ព្រាប​ប្រណាំង​មុន​នោះ លក់បាន​ដល់​ទៅ ៤២៦.៤២២​ដុល្លារ ដែល​សេដ្ឋី​ចិន​ម្នាក់​ដែរ បាន​ទិញ​វា​នៅ​ឆ្នាំ ២០១៧ ។​

​មុនពេល​ដេញថ្លៃ​លក់ Armando បាន​ដណ្តើម​ជោគជ័យ ៣ លើក​មកហើយ ទោះបីជា​វា​មាន​អាយុ ៥ ឆ្នាំ​ក្តី ។​

Nikolaas Gyselbrecht នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ជំនាញ​ពីស​ត្វ​ព្រាប លំដាប់​ពិភពលោក PIPA ក៏​ភ្ញាក់ផ្អើល​នឹង​តម្លៃ​ដ៏​សម្បើម​ទទួលបាន​នេះដែរ ព្រោះ​វា​លើសពី​ការដែល​គេ​រំពឹងទុក ។​

​តម្លៃ​ទីផ្សារ​នៃ​ព្រាប​ប្រណាំង​ធម្មតាៗ​គឺ ២.៨០០​ដុល្លារ​ប៉ុណ្ណោះ ។​

​គួរ​បញ្ជាក់ថា ចំណូលចិត្ត​ប្រណាំង​ព្រាប​ចាប់ផ្តើម​មាននៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក ហើយ​បាន​ក្លាយជា​រឿង​ពេញនិយម​នៅ​ចិន​បច្ចុប្បន្ន ។​

​ហេតុ​នេះឯង​ចំពោះ​ការដែល Armanda អាច​បន្សល់​ពូជ​បាន​ដល់​អាយុ ១០ ឆ្នាំ ហើយ​មានជីវិត​តាម​ធម្មតា​សម្រាប់​ព្រាប​គឺ​… ២០ ឆ្នាំ​៕​

spot_img
×