Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​មេ​ច្រក​ត្រពាំង​ស្រែ មាន​ដឹង​ទេ​ថា​យោធា​ព្រំដែន​ច្រក​អន្តរជាតិ​ហ្វា​លឺ បាន​ចាប់​កម្ទេចចោល​ស្វាយ​នាំចូល​ពី​កម្ពុជា ៦,៦៦៦ តោន ឬ​ក៏​រវល់​ពេក​…

spot_img

​ប្រភព​ព័ត៌មាន​ពី​កាសែត​យុវជន​វៀតណា​មឲ្យដឹងថា នៅ​ថ្ងៃ​ទី ៩ មីនា កន្លង​មក​ប៉ុស្តិ៍​យោធា​ព្រំដែន​វៀតណាម ច្រក​អន្តរជាតិ​ហ្វា​លឺ (HOA CH) -​ត្រពាំង​ស្រែ (​ស្រុក​ស្នួល ខេត្ត​ក្រចេះ​) បាន​ចាប់​ស្វាយ ៦,៦៦៦​តោន ដែល​នាំចូល​ពី​កម្ពុជា​ក្រោម ពី​បទ​ចោទថា “​នាំ​ចូល​ខុសច្បាប់​” ហើយ​តាមរយៈ​លិខិត​សម្រេច​លេខ 06 CV-DBL ចុះ​ថ្ងៃ​ទី ១២ មីនា ឆ្នាំ ២០១៩ របស់​ប៉ុស្តិ៍​យោធា​ព្រំដែន​ច្រក​ហ្វា​លឺ គេ​សម្រេច​កម្ទេច​ចោល​ស្វាយ​ទាំងនោះ ។​

​ថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៩ ស្វាយ​ទាំងនោះ​ត្រូវ​បាន​កម្ទេច​ចោល ។​

​ពុំ​ឃើញ​មាន​ព័ត៌មាន ឬ ប្រតិកម្ម​អ្វី​ពី​សំណាក់​ភាគី​កម្ពុជា​ពិសេស​មេ​ច្រក​ត្រពាំង​ស្រែ -​ស្នួល​នោះ​តែម្តង ។​

​ពាណិជ្ជកម្ម​ទ្វេភាគី គប្បី​ត្រូវបាន​អនុវត្ត​ស្មើភាព ពុំមែន​ទំនិញ​វៀតណាម​ដង្ហែរ​ចូល​ខ្មែរ​ដូច​កឋិន ហើយ​ខ្លះ​ក្នុងចំណោម​នោះ​មាន​បន្ថែម​ទាំង​គ្រឿងទេស បន្លែ ផ្លែឈើ​…​គីមី​ទៀត ។​

​ឬ​មួយ​លោក​ប៉ុស្តិ៍​ជាប់រវល់​ដោះស្រាយ​រឿង​ឈើ គ្រឿង​អេឡិចត្រូនិក​…​ជាមួយ​ឈ្មួញ​ល្បីល្បាញ​វៀតណាម​ហ៊ុង​នូ​!?

​ដោយ ៖ បូ​ព៌ា​

spot_img
×