Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ស ខេង ៖​ស្នើឲ្យ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ អនុវត្ត​ឲ្យបាន​តាំងរ៉ឹង ចុះ​ត្រួតពិនិត្យ​លើ​អ្នកបើកបរ​រថយន្ត​ធំ ដើម្បី​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម បាន​ប្រកាស​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​វិធានការ​ហាមឃាត់​រថយន្ត​ធំ មិនឲ្យ​ចូលក្រុង និង ស្នើឲ្យ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ អនុវត្ត​ឲ្យបាន​តាំងរ៉ឹង ចុះ​ត្រួត​ពិនត្យ​លើ​អ្នកបើកបរ​រថយន្ត​ធំ ដើម្បី​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ដោយហេតុថា អ្នកបើករថយន្ត​ធំៗ ដឹកទំនិញ អាចមាន​ផ្ទុក​នូវ​សារធាតុ​ញៀន​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា ក្រសួង​មហាផ្ទៃ​ពិចារណា ជា​មួុយ​នឹង​ការ​ដាក់​ចេញ​ជា​វិធានកា​រ​កំណែទម្រង់​លើ​ការប្រឡងប្រណាំង ចំពោះ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ​យើង​នឹង​ប្រគល់​រង្វាន់​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់​រាជធានី ខេត្ត ស្រុក ខណ្ឌ ដោយ​ផ្តល់​រង្វាន់​ជូន​ចាប់ពី​លេខ​១​ដល់​៣ ឬ​ដល់​៥​ប៉ុណ្ណោះ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ធ្វើ មានន័យ​ថា​អ្នក​ធ្វើ​បាន​រង្វាន់ ហើយ​អ្នក​ដែល​មិន​ធ្វើ ឬ​អ្នក​ធ្វើ​មិនទាន់​បាន​ល្អ​គឺ​អត់​មាន​រង្វាន់​ទេ​។​

​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បញ្ជាក់​បែ​ប​នេះ​កាលពី​រសៀល​១៤​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ឋិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​លទ្ឋផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​ចូលរួម​ពី​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​រាជធានី​ភ្នំពេញ លោក លោកស្រី ជា​អភិបាលរង​រាជធានី មន្ត្រីរដ្ឋបាល​រាជធានី ប្រធាន​តុលាការ​ដំបូង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី ស្នងការ​រាជធានី​អភិបាលខណ្ឌ​-​អភិបាលរង​ខណ្ឌ​ទាំង​១២ មេបញ្ជាការ​ខណ្ឌ អធិការ​ខណ្ឌ​ទាំង​១២ ចៅសង្កាត់ នាយ​ប៉ុស្តិ៍​ទាំង​១០៥ ព្រមទាំង​ប្រធាន​មន្ទីរ​ចំណុះ​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី សរុប​ប្រមាណ​៤៥០​នាក់​។​

​សម្តេច​ក្រឡាហោម ក្នុងឱកាស​នោះ​ក៏​បាន​ប្រកាស​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​វិធានការ​ហាមឃាត់​រថយន្ត​ធំ មិនឲ្យ​ចូលក្រុង ដោយ​សម្តេច​ស្នើឲ្យ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ អនុវត្ត​ឲ្យបាន​តាំងរឹង​ជាមួយនិង​ការ សហការ​ជា​ស្ថាប័ន​ជំនាញ ចុះ​ត្រួត​ពិនត្យ​លើ​អ្នកបើកបរ​រថយន្ត​ធំ ដើម្បី​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ដោយហេតុ​ថា បើ​តាម​ការប៉ាន់ប្រមាណ​របស់​សម្តេច​ក្រឡាហោម អ្នកបើករថយន្ត​ធំៗ ដឹកទំនិញ អាចមាន​ផ្ទុក​នូវ​សារធាតុ​ញៀន​យ៉ាងតិច​១០​ភាគរយ ដែល​នេះ​ហើយ​ជាដើម​ចម​បង្កអោយមាន​ការ​គ្រោះថ្នាក់​ចរាចរ និង​ការមិន​គោរព​ច្បាប់​ចរាចរ​ជា​ដើម​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​ចំណុច​ខ្លាំង​និង​ចំណុចខ្សោយ​របស់​រដ្ឋបាល​រាជធានី​ធ្វើយ៉ាងណា​អោយ​មូលដ្ឋាន​ទាំងមូល​មាន​ការ អភិវឌ្ឃន៍​រីកចំរើន រួមទាំង​កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ទទួលបាន​ភាពល្អប្រសើ​រ ពិសេស​ធ្វើ​យ៉ាងណា​អនុវត្ត​អោយបាន​៩​ចំណុច​វ​ដែល​ធ្វើឲ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។​

​ក្នុងឱកាស​នោះ​ដែរ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​បាន​ប្រើប្រាស់​រយៈពេល​២​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨-១៩ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​រយ​រយៈពេល​នោះ​បាន​ជ្រើសរើស​ប្រធានបទ​ចំនួន​៤​ចំណុច​មក​ពិភាក្សា ស្វែងរក​ចំណុចខ្លាំង​និង​ចំណុចខ្សោយ ដើម្បី​យកមក​អនុវត្ត​ការងារ​នៅ​ឆ្នាំ​២០១៩​អោយបាន​ល្អ ក្នុងនោះ​រួមមាន ការពិភាក្សា​លើ​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​និង​បញ្ហា​ចរាចរ បញ្ហា​អនាម័យ បរិស្ថាន បញ្ហា​សំរាម ការ​សម្រើ​សេវា​សាធារណៈ​ជូនប្រជា​ពលរដ្ឋ បញ្ហា​ប្រឡាយ​លូ​និង​សំណង់​ខុសច្បាប់​ជាដើម​។​

​លោក​ឃួង ស្រេង​បន្តថា ក្រោយ​ការប្រជុំ​ពិភាក្សា អង្គសន្និបាត​បាន​ឯកភាព​អនុវត្ត​ការងារ​នៅក្នុង​ឆ្នាំ​២០១៩ ចំនួន​៤​ចំណុច​ក្នុង​នោះ​រួម​មាន​ការអនុវត្ត រិត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​ធ្វើ​ឡើង​អោយ​ដូច​ភ្លៀងរលឹម ។​ទី​២ ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​តាម​ច្រកចេញចូល​តែ​មួយ​ត្រូវតែ​ធ្វើ​ឡើង​ឲ្យបាន​ល្អ​ប្រសើរ និង​បន្ត​សូម​ការគាំទ្រ​ពី​ក្រសួងមហាផ្ទៃ​លើ​ការផ្តល់​សេវា​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ។​ទី​៣ ការធ្វើ​ប្រទានកម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​ទី​៤ ការ​មិន​អនុញ្ញាតឲ្យ​ប្រើប្រាស់អ​ក្ស​រ​បរទេស ពីលើ​អក្សរ​ខ្មែរ​នៅ​តាម​បណ្តា​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ក៏ដូចជា​ស្លាក​យីហោ​ផ្សេងៗ​ទៀត​៕ ដោយ​ ៖ ​កូឡាប​

     

spot_img
×