Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ដឹក​ឥដ្ឋ​ធុន​ធំ ចុះ​ចំណោត​រ៉ា ហ្វ្រាំង​មិន​ស៊ី​បុក​រះ​រថយន្ត​ Lexus ២​ គ្រឿង ហើយ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មាន​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ត​២​គ្រឿង​គឺ​រថយន្ត​ដឹក​ឥដ្ឋ​បុក​ពីក្រោយ​រថយន្ត​ឡិច​សុីស RX300​នៅ​ចំណុច​ផ្លូវកែង​រ៉ា​ក្នុង​ក្រុង​ព្រះសីហនុ បណ្តាលអោយ​រថយន្ត​លុច​សុីស​រង​ការខូចខា​ត​និង​បាក់​របាំង​ទ្រូងផ្លូវ​មួយចំនួន​ផងដែរ ប៉ុន្តែ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ​។ បើ​តាម​សមត្ថកិច្ច​ថា​ក្រោយ​កើតហេតុ រថយន្ត​ដឹក​ឥដ្ឋ​បាន​ព្យាយាម​បើក​រត់គេច ប៉ុន្តែ​ត្រូវ​ឃាត់​ចាប់បាន​នៅតាម​ផ្លូវ​ជិត​ភូមិ​ថ្មី ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ៖ វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៩ នេះ មាន​មាន​គ្រោះថ្នាក់​ចរាច​មួយ​កើតឡើង​នៅ លើ​វិថី​ផែ ជិត​ស្ថានីយ៍​ប្រេង​សូ​គី​មិច (​កែង​រ៉ា​) ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ បង្កឡើង​ដោយ​រថយន្ត​ធុន​ធ្ងន់​១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ក្រហម ផ្លាកលេខ ព្រៃវែង​3A-0248 ដឹក​ឥដ្ឋ​ពេញ ចុះ​ចំណោត​ពី​ឃ្លាំង​លើ​មក​ផ្លូវបំបែក​រ៉ា ហ្វ្រាំង​មិន​ស៊ី បាន​បុក​រះ​រថយន្ត​ឡិច​ស៊ី​ស អស់​២​គ្រឿង ហើយ​បន្តដំណើរ​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ផ្លូវ​ចុះ​ទៅ​ទំនប់រលក ទើប​រថយន្ត​នោះ​អស់​ល្បឿន ហើយ​អ្នកបើកបរ​បាន​ចុះ​គេចខ្លួន​តែ​ម្តង តែ​គ្រោះ​ថ្នាក់​នេះ​មិន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ នោះទេ​។​

​របាយការណ៍​សមត្ថកិច្ច​បានឲ្យដឹងថា​៖ រថយន្ត​ដឹក​ឥដ្ឋ​នៅពេល​ចុះ​ចំណោត​មក បាន​បុក​រថយន្ត​ស្រប​ទិស​គ្នា លើក​ទី​១ ម៉ាក LEXUS RX300 ពណ៌​ទឹកមាស ផ្លាកលេខ​ភ្នំពេញ 2D-9111 អ្នកបើកបរ​ឈ្មោះ សេក នី ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ រួច​ជ្រុល​ទៅបុក​លើក​ទី​២ រថយន្ត ម៉ាក LEXUS RX300 ពណ៌​ស​ផ្លាកលេខ​ភ្នំពេញ​2AS-0507 អ្នកបើកបរ​ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត រួម​ដំណើរ​ប្រពន្ធ​ឈ្មោះ ប៊ុន ទី អាយុ ៣៨​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ ហើយ​រថយន្ត LEXUS RX300 បាន​ខ្ទាត​ទៅ​បុក​នឹង​ខឿន​បែងចែក​ទ្រូងផ្លូវ បាក់​អស់​មួយចំនួន បន្ទាប់មក រថយន្ត​ដឹក​ឥដ្ឋ​នោះ បាន​បន្ត​ល្បឿន​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយទៀត នៅ​ផ្លូវ​ចុះ​ទៅ​ទំនប់រលក ទើប​អស់​ល្បឿន ហើយ​អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​តែម្តង​។​

​គ្រោះថ្នាក់​នេះ​មិន​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​ទេ រងរបួស មនុស្ស​ស្រី​១​នាក់ ឈ្មោះ ប៊ុន ទី រង​របួសស្រាល បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​សេតេ ។​

​រថយន្ត​ទាំង ៣​គ្រឿង ( ធុន​ធំ​១​គ្រឿង ) សមត្ថកិច្ច បាន​ចាត់ចែង​យក​មក​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ៕​ ដោយ​ :​ស្រីនាថ​

 

spot_img
×