Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីកា​ហ្សាក់​ស្ថាន លាលែង​ពី​តំណែង ក្រោយ​កាន់អំណាច​អស់ ៣០​ ឆ្នាំ​

spot_img

​​ប្រធានាធិបតី​របស់​ប្រទេស​កា​ហ្សាក់​ស្ថាន លោក Nursultan Nazarbayev បាន​ប្រកាស​លាលែង​ពី​តំណែង ក្រោយ​កាន់អំណាច​អស់​រយៈពេល ៣ ​ទសវត្សរ៍ ។​

​លោក Nursultan Nazarbayev វ័យ ៧៨​ឆ្នាំ បាន​ដឹកនាំ​ប្រទេស​កា​ហ្សាក់​ស្ថាន ដែល​ជា​អតីត​ទឹកដី​របស់​សាធារណៈ​សូ​វៀត តាំងពី​ឆ្នាំ ១៩៨៩​។ ដំបូង​គាត់​គឺ​ជា​មេដឹកនាំ​កុម្មុនិស្ត បន្ទាប់មក​បាន​ក្លាយ​ជា​ប្រធានាធិបតី​។​

​លោក​បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ដូច្នេះ​ថា “​ខ្ញុំ​បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង​ប្រធានាធិបតី ហើយ​វា​មិន​មែ​ជា​រឿង​ស្រួល​សម្រាប់​ខ្ញុំ​នោះទេ​”​។​

​លោក Kassym-Jomart Tokayev អាយុ ៦៥​ឆ្នាំ ជា​ប្រធានសភា​ជាន់ខ្ពស់ នឹង​ក្លាយទៅជា​ប្រធានាធិបតី​ស្តីទី​បណ្តោះអាសន្ន​សម្រាប់​រយៈពេល​ដែល​នៅសល់ ហើយ​វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប្រធានាធិបតី​ដែល​បាន​លាលែង​។​

​លោក Kassym-Jomart Tokayev គឺ​ជា​អតីត​នាយករដ្ឋមន្ត្រី និង​អ្នកការទូត​។​

​ទោះយ៉ាងណា លោក Nursultan Nazarbayev បាន​និយាយថា លោក​នឹង​នៅតែ​បន្ត​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្និសុខ និង​មេដឹកនាំ​បក្ស Nur Otan ដដែល​។​

​សូមបញ្ជាក់​ថា​អាណ​តិ្ត​របស់លោក Nursultan Nazarbayev នឹង​ត្រូវ​អស់​នៅ​ខែ​មិនា ឆ្នាំ ២០២០​ខាងមុខ ហើយ​ដោយសារ​លោក​លាលែង​មុន ដូច្នេះ លោក Kassym-Jomart Tokayev នឹង​កាន់តំណែង​ជាប្រ​ធានា​ធិនតី​ស្តីទី ក្នុង​រយៈពេល​ដែល​នៅសល់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia

spot_img
×