Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបគ្រឿងញៀន នៅក្នុង​ក្លិប​កម្សាន្ត SC ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​30 រឹបអូស​វត្ថុតាង ខេ​តា​មីន 36 កញ្ចប់​

spot_img

​សៀមរាប ​: ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៨) បានឲ្យដឹងថា ការបង្ក្រាប​ទីតាំង​សម្រួល​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្លិប​កម្សាន្ត SC ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​30 ក្នុងនោះ​ស្រី​07​នាក់ រឹបអូស​វត្ថុតាង ខេ​តា​មីន 36 កញ្ចុប់​តូច​ ​អិច​ស្តា​ស៊ី ចំនួន 14 គ្រាប់ ស្មើ​ទំងន់ 27,1 ក្រាម​។​

​ដោយ​អនុវត្ត​តាម​បញ្ជា​ដឹង​នាំ​ដ៏​ខ្ពង់ខ្ពស់ របស់ លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់លោក នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៨) មួយក្រុម ចុះ​ស្រាវជ្រាវ ទីតាំង​ក្លិប​កំ​ស្តាន SC ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​ខេត្ត​សៀមរាប ដែលមាន សកម្មភាព ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម ភាគច្រើន​ជា​យុវជន យុវនារី ។ បន្ទាប់​ពី​កំណត់​បាន​មុខសញ្ញា​និង​ពេលវេលា​ធ្វើ​សកម្មភាព​បាន​ច្បាស់ លុះ​នៅ​វេលា​ម៉ោង 1:00 រំលង​អាធ្រាត​ថ្ងៃទី​17 ខែ​មីនា ឆ្នាំ​2019 កម្លាំង​ជំនាញ​យើង បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខា​លើ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ ។

​លទ្ធផល ៖ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​30 ក្នុងនោះ​ស្រី​07​នាក់ រឹបអូស​វត្ថុតាង ខេ​តា​មីន 36 កញ្ចុប់​តូច​ ​អិច​ស្តា​ស៊ី ចំនួន 14 គ្រាប់ ស្មើ​ទំងន់ 27,1 ក្រាម​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ខាងលើ 30 នាក់ ខាងលើ មាន​សារធាតុ​ញៀន (​វិជ្ជា​មាន​) 24 នាក់ ស្រី​៥​នាក់ អត់​មាន​សារធាតុ​ញៀន (​អវិជ្ជមាន​) 6 នាក់ ស្រី​២​នាក់ ។​

​ឆ្លង​តាម​ការស៊ើបអង្កេត ពាក់​ពន្ធ័​ការជួញដូរ និង​សម្រួល​អោយ​ប្រើប្រាស់​ចំនួន 3​នាក់ 1-​ថោង ចាន់​ធា​រិទ្ធ ភេទ​ប្រុស 2-​សុង ភា​រិទ្ធ ភេទ​ប្រុស និង​3- ឡូញ ឡា ភេទ​ប្រុស​ ​បាន​កសាង​នីតិវិធី​បញ្ចូនទៅ​តុលាការ ។ អ្នកប្រើប្រាស់ 21 នាក់ ស្រី​៥​នាក់ បញ្ជូនទៅ មណ្ឌល​ព្យាបាល ស្ដារ​និតិ​សម្បទា ។ អ្នក​មិន​ពាក់​ពន្ធ័​ចំនួន 6 នាក់ ស្រី​២​នាក់ អប់រំ​អោយ​ទៅ​លំនៅដ្ឋាន វិញ​។ សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​រកឃើញ​នៅ​មាន​មុខសញ្ញា​ពាក់ព័ន្ធ​មួយចំនួនទៀត កំពុង​បន្ត​តាម​ចាប់ខ្លួន ៕ ​ដោយ ​:​ កូឡាប​

     

spot_img
×