Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​រ៉ែវេ​ណេ​ហ្ស៊ុ​យ​អេ​ឡា និង​ប្រធាន ដោយសារ​គាំទ្រ​របប​លោក Nicolas Maduru

spot_img

​ក្រសួង​រតនាគារ​អា​មេ​រិច នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​រ៉ែ​មាស​របស់វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា និង​ប្រធាន​ក្រុមហ៊ុន​នេះ ដោយ​ចោទប្រកាន់​ពួកគេ​ថា បាន​គាំទ្រ​មេដឹកនាំ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា Nicolas Maduru​។​

​នៅក្នុង​សេចក្តីប្រកាស បានបញ្ជាក់​ថា ទណ្ឌកម្ម​នោះ​បាន​ដាក់​ទៅ​លើ​ក្រុមហ៊ុន CVG Compania General de Mineria de Venezuela CA និង​ប្រធាន​ក្រុមហ៊ុន​ឈ្មោះ Adrian Antonio Perdomo Mata​។​

​ក្រសួង​រតនាគារ​អា​មេ​រិច​បាន​ចោទប្រកាន់​ពួកគេ​ថា បាន​ធ្វើ​ប្រតិបត្តិកា​រមាស​ខុសច្បាប់ ដែល​ជា​ការបន្ត​ជួយ​គាំទ្រ​រដ្ឋាភិបាល​របស់​លោក Nicolas Maduru​។​

​រដ្ឋមន្ត្រី​ក្រសួង​រតនា​គារ លោក Steven Mnuchin ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ស្វែងរក​អ្នកពាក់ព័ន្ធ​ដែល​ធ្វើ​ជំនួញ​មាស​ខុសច្បាប់​ជាមួយនឹង​លោក Nicolas Maduru​។​

​ក្រោយ​ពេល​ប្រកាស​ទណ្ឌកម្ម ទីកន្លែង និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ព្រមទាំង​ប្រធាន​របស់​ខ្លួន នៅ​សហរដ្ឋ​អា​មេ​រិច​ត្រូវបាន​បិទ​ទាំងអស់ ហើយ​ប្រជាពលរដ្ឋ​អា​មេ​រិច ត្រូវ​ហាមឃាត់​មិនឲ្យ​ធ្វើ​ជំនួញ ឬ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ពួកគេ​ឡើយ​។​

​សូមបញ្ជាក់​ថា អា​មេ​រិច​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ចាប់តាំងពី​ខែ មករា​មក ដើម្បី​ដាក់​សម្ពាធ​ទៅលើ​របប​ដឹកនាំ​របស់​លោក Nicolas Maduru​។​

​រដ្ឋបាល​របស់​ដូណាល់ ត្រាំ បាន​ប្រកាស​ទទួលស្គាល់​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា Juan Guaido ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CGTN

spot_img
×