Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត​នៅ​ចិន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​គាត់​ធ្វើការ​វះកាត់​ឲ្យ​អ្នកជំងឺ​កំពុងស្ថិត​នៅ​ចម្ងាយ​ពីគ្នា ៣០០០ km ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា 5G…

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ឲ្យដឹងថា ចុង​សប្តាហ៍​កន្លង​មក​វេជ្ជបណ្ឌិត Ling Zhipei បានធ្វើការ​ក្លូន​ភ្ជាប់​បរិក្ខារ​រំញោច​សរសៃប្រសាទ​ឲ្យ​អ្នកជំងឺ Parkinson ម្នាក់ ។ ប្រការ​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះគឺ​អ្នកជំនាញការ​រូបនេះ​ស្ថិត​នៅ​មន្ទីរពេទ្យ PLAGH ក្រុង​ប៉េកាំង ហើយ​អ្នកជំងឺ​របស់គាត់​ស្ថិត​នៅ​បន្ទប់វះកាត់​នា​មន្ទីរពេទ្យ​មួយ​លើ​កោះ​ហៃ​ណា​ម ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០០ km ពីគ្នា ។​

​ការវះកាត់​ប្រព្រឹត្តទៅ​អស់​រយៈពេល ៣ ម៉ោង ហើយ​ទទួលបាន​ជោគជ័យ ។ អ្នកជំងឺ​បាន​ដឹងខ្លួន ហើយ​សុខភាព​កំពុង​ប្រសើរឡើង ។​

​តាម RT វេជ្ជបណ្ឌិត Ling បាន​ប្រើ​កុំព្យូទ័រ​ភ្ជាប់​នឹង​បណ្តាញ​ចល័ត​ជំនាន់​ទី ៥ (​ហៅ​កាត់ 5 G) ។ បរិក្ខារ​ថ្មី​នេះ​ជួយ​ឲ្យ​ការងារ​ប្រព្រឹត្ត​ទៅ​ដូច “​ពិតៗ​” ដែល​វេជ្ជបណ្ឌិត​រូប​នេះ​ប្រាប់​ថា ៖ “​អ្នក​គ្មាន​អារម្មណ៍​ថា​អ្នកជំងឺ​កំពុង​ស្ថិតនៅ​ចម្ងាយ​ពី​អ្នក ៣០០០ km ទេ​”! ។​

​យ៉ាងណា​កិច្ចការ​នេះ​ប្រព្រឹត្តទៅ​បាន​ខណៈ​បណ្តាញ 5G ប៉ុណ្ណោះ ព្រោះ​បណ្តាញ 4G វា​មាន​សភាព​ពុំ​ថេរ គឺ​ពេល​ខ្លះ​យឺត កន្ត្រាក់ៗ​ទេ ៕ ចន្ទ្រា​

spot_img
×