Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើសុំ​ឲ្យ​គ្រប់​ប្រតិបត្តិ​ករ​ទាំងអស់​ បង្កើន​ការយកចិត្តទុកដាក់លើ​ការអប់រំ​យល់ដឹង​ពី​មីន​

spot_img

​ភ្នំពេញ ​: លោក ទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំ​ឲ្យ​គ្រប់​ប្រតិបត្តិ​ករ​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់ លើ​ការអប់រំ​យល់ដឹង​ពី​មីន និង​ស្នើសុំ​ឲ្យ​នគរបាលជាតិ តាម​មូលដ្ឋាន​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​គ្រប់​គង​គ្រឿង​ផ្ទុះ និង​គ្រាប់រំសេវ នៅ​តាម​ភូមិ ឃុំ​។​

​លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ប្រធាន​អាជ្ញាធរ​មីន កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​វិស័យ​សកម្មភាព​មីន​ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ និង​អន្តរជាតិ​ចំនួន​ប្រមាណ​៤០​នាក់ ។​

​ជា​កិច្ច​ចាប់ផ្តើម លោក ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត មាន​ការសោកស្តាយ និង​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​នៃ​ការគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​បាន​កើតមានឡើង​ជា​បន្ត​បន្ទាប់ ដោយ​គិត​ចាប់ពី​ខែ​មករា ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ មាន​ជន​រង​គ្រោះថ្នាក់​ចំនួន ៣៥​នាក់ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា គឺ​កើនឡើង​ស្ទើរតែ ១០០ ភាគរយ​។​

​លោក ទេសរដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​ថា កិច្ចប្រជុំ​នេះ​នឹង​ផ្តល់​ជា​វេទិកា​ដល់​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ពី​សមិទ្ធផល​ដែល​សម្រេចបាន ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមានឡើង​នៅក្នុង​វិស័យ​សកម្មភាព​មីន​ទាំងមូល និង​លើក​ទិសដៅ​បន្ត​ឈាន​ទៅរក​ការអនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រសិទ្ធ​ផល​។​

​នៅ​ខែ​វិច្ឆិកា ឆ្នាំ​នេះ​ដែរ កម្ពុជា​នឹង​បញ្ចប់​សំណើសុំ​ពន្យារ​ពេល​ដោះមីន​លើក​ទី​២​ឆ្នាំ​២០២០-២០២៥ ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​អន្តរជាតិ​មីន​នៅ​ទីក្រុង​អូ​ស្លូ ប្រទេសណ័​រ​វេស្ស និង​គ្រោង​ប្រកាស​ភូមិ​គ្មាន​មីន (Known Mine Free Village)៕​ ដោយ​ :​ បញ្ញា​ស័ក្តិ​

   

spot_img
×