Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​​ម្តេច​តេ​ជោ ប្រកាស​បន្តធ្វើ​នាយករដ្ឋមន្ត្រី​រហូត ក្រុម​អា​ពិសពុល ដែល​បំផ្លាញ​កម្ពុជា ស្លាប់ ទើប​សម្តេច​ឈប់​

spot_img

(​ពោធិ៍សាត់​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានប្រកាស​ជាថ្មី​ម្តងទៀត សម្ដេច​នឹង​នៅ​បន្ដធ្វើ​នាយករដ្ឋមន្ដ្រី​របស់​ក​ម្ពុ​ជា រហូតដល់​ក្រុម​អា​ពិសពុល​ដែល​ចង់​បំផ្លាញ​កម្ពុជា ស្លាប់ ទើប​សម្រេច​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី​ ។​

ការប្រកាស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​សម្ដេច​បន្ដ​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៦ នៅក្នុង​ខេត្តពោធិ៍សាត់ ដែល​ពិធី​នេះ ធ្វើ​នៅ ភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​យ៉ាង​ដូច្នេះ​ថា “​ឥឡូវនេះ​មិន​ប្រាកដថា ពូ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០២៨​នោះទេ ពូ​នឹងធ្វើ​ទាល់តែ​ពួក​អា​ងាប់​អស់ហ្នឹង វា​ងាប់​អស់ ដាក់​សារ​ទៅហើយ​អញ្ចឹង​តែម្ដង​ដើម្បីអោយ​ច្បាស់ ព្រោះ​នៅលើ​ពិភពលោក​នេះ គ្មាន​រដ្ឋធម្មនុញ្ញ កំណត់​អំពី​តំណែង​នាយករដ្ឋមន្ដ្រី ត្រូវធ្វើ​ប៉ុន្មាន​ឆ្នាំ​ឈប់​នោះទេ ប្រមុខរដ្ឋ​គេ​មានកំណត់ ថ្នាក់​ប្រធានាធិបតី​គេ​កំណត់ នាយករដ្ឋមន្ត្រី​គេ​អត់​កំណត់​ទេ ព្រោះ​គេ​មិនមែន​មក​ជ្រើសរើស​នាយករដ្ឋមន្ត្រី គេ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា ហើយ​សមាជិកសភា​នោះ ចង់​ជ្រើសរើស​អ្នកណា​ធ្វើ​នាយករដ្ឋមន្ត្រី​ជា​រឿង​របស់គេ​នោះទេ រឿង​របស់គេ​អត់​មាន​រដ្ឋធម្មនុញ្ញ​ណា​មក​ចែង​ទេ អីចឹង​បានជា​ពូ​ចង់​ឲ្យ​សារ​ថាបើ​ពួក​អា​មេ​ចង្រៃ​អស់​ហង​មិនទាន់​ងាប់​អស់​ទេ បើ​នៅតែមាន​ពិសពុល ពូ​នៅតែ​បន្ដធ្វើ​នាយករដ្ឋមន្ដ្រី ព្រោះ​លទ្ធភាព​ពូ​អាច​បង្ក្រាប​ពួកវា​បាន​។ ព្រោះ​គេ​បានដឹង​ហើយ​មាន​នរណា​សាហាវព្រៃផ្សៃ​ជាង​ប៉ុលពត​ទេ ប៉ុន្តែ​នយោបាយ​ច្រែះ​ស៊ី​ដែក​របស់​ប៉ុលពត ពូ​បាន​បង្ក្រាប​វា​បាន ពួក​ហ្អែ​ង ទាល់តែ​បាន​ទប់ស្កាត់​ហ្អែ ង​ទាល់តែ​បាន ហ្អែ ង​ដាក់​នយោបាយ​ច្រែះ​ស៊ី​ដែក អញ​ដាក់​នយោបាយ​ឈ្នះ​ឈ្នះ ងាប់​អាពត​រកតែ​ដី​កប់​មិនបាន​ផង ឥឡូវ​ប្រទេស​យើង​មាន​សន្តិភាព​ប៉ុណ្ណេះ​ហើយ ហើយ​អ្នកណា​បំផ្លាញ​មិន​សុខចិត្ត​ទេ ហើយ​អ្នកឯង​ចង់ទៅ​ងាប់​​ឯណា​ងាប់​ទៅ សុំ​សិទ្ធិ​ជ្រកកោន​នៅក្រៅ​ប្រទេស ទៅ​សិទ្ធិ​ទៅ រឿង​នៅក្នុង​ប្រទេស គឺ​រឿង​ហ៊ុនសែន​ដោះស្រាយ​”​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា មិនទាន់មាន​គណបក្ស​នយោបាយ​ណា អាច​គ្រប់គ្រង​ស្ថានការណ៍​នៅ​កម្ពុជា​បាន​នៅឡើយ​នោះទេ ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាក់ស្ដែង ប្រជាពលរដ្ឋ​បានដឹង​គ្រប់គ្នា​ថា កាលពី​អតីតកាល គ្មាន​អ្នកណា​សាហាវព្រៃផ្សៃ​ជាង ប៉ុលពត នោះទេ ប៉ុន្ដែ​ពួក​នោះ​នៅតែ​រត់​មិន​រួច​ពី​កណ្ដាប់ដៃ​ដែក​របស់​តេ​ជោ​សែន ពោល​សម្ដេច​បង្ក្រាប​ទាល់តែ​បាន ទប់ស្កាត់ ទាល់តែ ជាមួយ​នយោបាយ​ឈ្នះ​ឈ្នះ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​ពោរពេញ​ទៅដោយ​សន្ដិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គិតដល់​តម្លៃ​សន្ដិភាព​ជាមុន បើ​អ្នក​ណាមួយ​ចង់​បំផ្លាញ​សន្ដិភាព ទោះ​ដោយ​តម្លៃ​ណាក៏ដោយ​ប្រជាជន​កម្ពុជា ត្រូវ​ងើបឈរ​ឡើង​ដើម្បី​ប្រឆាំង​ពួក​អាសិរពិស​បំផ្លាញ​សន្ដិភាព​របស់​ប្រទេស​។​

​ទន្ទឹមគ្នានេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា នយោបាយ​គណបក្ស​ដទៃ​ប្រៀបដូចជា ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​។ អតីត​មេដឹកនាំ ក្រុម​អតីត​បក្សប្រឆាំង មិនទាន់​គ្រប់គ្រង​អំណាច​ផង បាន​អំពាវនាវ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ទៅហើយ ដូច្នេះ​សម្តេច​ថា​នយោបាយ​នេះ ជា​នយោបាយ​នាំ​ឲ្យ​មាន​ចលាចល​នៅក្នុង​ប្រទេស​។​

ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ប្រជាពលរដ្ឋ​ត្រូវ​នាំគ្នា​ក្រោក​ឡើង ប្រឆាំង​ក្រុម​អាសិរពិស​រក្សា​នូវ​សុខសន្តិភាព​របស់​កម្ពុ​ជា ព្រោះថា អាកាសធាតុ​គ្រោះទឹកជំនន់ និង​ខ្យល់ព្យុះ​អាច​ប៉ះពាល់​លំនៅដ្ឋាន ផលដំណាំ តែបើ​មាន​ភ្លើងសង្គ្រាម គឺ​បំផ្លាញ​គ្រប់បែបយ៉ាង​ទាំងអស់ ៕ ​ដោយ​:​កូ​ឡាប​

spot_img
×