Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ត្រូវការ​រោងចក្រ​អគ្គីសនី ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប​នាពេល​អនាគត , មេ​អគ្គិសនី ចេញទៅ​ចរចា​ជាមួយ​តួ​ក​គី នាំ​នាវា​ផ្ទុក​ថាមពល​អគ្គិសនី ២០០ ​មេ​ហ្កា​វ៉ា​ត់ មកកាន់​កម្ពុជា​

spot_img

​នៅ​ថ្ងៃទី ២០ ខែ មីនា ២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​ជម្រាប​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស​បាន​ជ្រាបថា កម្ពុជា​នឹង​ប្រឈម​នូវ​កង្វះខាត​ភ្លើង​ប្រើប្រាស់ ដោយសារ​តម្រូវការ​កា​ន់​តែ​ខ្ពស់​ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​, សៀមរាប និង​ក្រុងព្រះសីហនុ​ជាដើម ដែល​ពីមុន​ប្រើប្រាស់​តែ​ជាង​២០ មេ​ហ្កា​វ៉ា​ត់ ប៉ុន្តែ​ពេលនេះ​គឺ​ត្រូវការ​ភ្លើង​ជាង ១០០ មេ​ហ្កា​វ៉ា​ត់​។ ជាក់ស្តែង​វិស័យ​សំណង់​គឺ​បាន​កើនឡើង​ជាង ៧០០% បើ​ប្រៀបធៀប​ក្នុង​ខែ មករា និង កុ​ម្ភះ ឆ្នាំទៅ​។ ចំណុច​ហ្នឹងហើយ​ដែល​យើង​ការ​ភ្លើង​ប្រើប្រាស់​កាន់តែច្រើន ដែល​ខុសពី​ការព្យាករណ៍​របស់​រាជ​រដ្ឋាភិបាល​កាលពីមុន​។​

​ចំពោះ​ដំណោះស្រាយ​បន្ទាន់​ក្នុងការ​ផ្គត់ផ្គង់​ភ្លើង​នៅ​ទីក្រុង​ជា​បណ្តោះអាសន្ន​នៅពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានរៀបចំ​អោយ​នាំចូល​កប៉ាល់​ផលិត​អគ្គីសនី​ពី​ប្រទេស​តួ​គី ដែល​អាច​ផ្តល់​ភ្លើង​ប្រើប្រាស់​បាន​ប្រមាណ ២០០​មេ​ហ្កា​វ៉ា​ត់ មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង ទម្រាំ​យើង​មាន​រោងចក្រ​ផលិត​អគ្គីសនី​ថ្មី​ថែមទៀត ចាំ​ដក​កប៉ាល់​តួ​គី​ចេញ​វិញ​។ ទោះបី​យើង​ទិញ​កប៉ាល់​ផលិត​អគ្គីសនី​ពី​តួ​គី​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួលផល​ប៉ះពាល់​ដោយសារ​ថ្លៃ​ភ្លើង​ទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​អោយ​ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ជ្រើស​រើសយក​រោងចក្រ​ផលិត​អគ្គិសនី​ដែលមាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​ដូចជា​រោងចក្រ​ដែល​ប្រើប្រាស់​ហ្គាស (Gas) ដែល​ប្រសើរ​ជាង​ធ្យូងថ្ម ព្រោះ​យូរ​ទៅ​វា​មានតម្លៃ​កាន់តែ​ខ្ពស់​ដែល​បង្ក​ការលំបាក​។ ដូច្នេះ​យើង​ត្រូវការ​រោងចក្រ​ផលិត​អគ្គិសនី​បែប​ទំនើប​សម្រាប់​កម្ពុជា​នាពេល​អនាគត​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​តួ​ក​គី ដើម្បី​ចរចា​នាំយក​នូវ​នាវា​ផ្ទុក​ថាមពល​អគ្គិសនី អនុភាព​២០០​មេ​ហ្កា​វ៉ា​ត់​មកកាន់​កម្ពុជា​។​

​សម្តេច​តេ​ជោ​បាន​ថ្លែង​ទៀតថា ការនាំយក​នាវា​ផ្ទុក​ថាមពល​អគ្គិសនី​ពី​ប្រទេស​តួ​ក​គី​មក​កម្ពុជា​នេះ គឺជា​ដំណោះស្រាយ​បន្ទាប់​មួយ សម្រាប់​នាំយក​អគ្គិសនី​មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង ទម្រាំ​កម្ពុ​ជាមាន​រោងចក្រ​ផលិត​អគ្គីសនី​ថ្មី​ថែមទៀត ទើប​ដក​នាវា​របស់​តួ​គី​ចេញ​ទៅវិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​បញ្ហា​អគ្គិសនី យើង​ក៏​កំពុង​អំពាវនាវ​ឲ្យ​បញ្ចេញ​ម៉ាស៊ីនភ្លើង​ទាំងអស់​មកប្រើប្រាស់ ព្រោះ​យើង​មាន​កង្វះ​។ ឥលូវ​នេះ ឯកឧត្តម ស៊ុយ សែម ឯកឧត្តម កែវ រតនៈ​បាន​រាយការណ៍​ប្រហែលជា ឯកឧត្តម កែវ រតនៈ នឹង​ហោះ​ទៅ​តួ​ក​គី​ភ្លាម ដើម្បី​នាំ​កប៉ាល់​មួយ ដែល​ផ្ទុក​នូវ​ម៉ាស៊ីនភ្លើង​ប្រមាណ​២០០​មេ​ហ្គា​វ៉ា​ត់ ចូលមក​ទីក្រុង​ភ្នំពេញ បើសិនជា​ត្រូវ​ថ្លៃ​គ្នា​ចូលមក​ទីក្រុង​ភ្នំពេញ ផ្គត់ផ្គង់​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ ដើម្បី​យើង​រង់ចាំ​ថាមពល​បន្ថែម​»​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា ទោះបី​កម្ពុជា​នាំយក​នាវា​ផលិត​អគ្គីសនី​ពី​ប្រទេស​តួ​ក​គី​ក្នុង​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួលផល​ប៉ះពាល់​ដោយសារ​ថ្លៃ​ភ្លើង​ទេ​ ៕ ដោយ ​: ​កូ​ឡាប​

spot_img
×