Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱកាស​វិនិយោគ​នៅ​កម្ពុជា​

spot_img

​ពោធិ៍សាត់​ : ​នៅ​ថ្ងៃទី ២៩ មីនា ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាស​ចេញ​នូវ​កំណែទម្រង់សេដ្ឋកិច្ច​ដែលមាន​ចក្ខុវិស័យ​យូរអង្វែង ដើម្បី​ឈានឆ្ពោះ​ទៅរក​ដង្ហើម​ដកចេញ​ចូល និង​រស់​ដោយ​ខ្លួនឯង ដោយ​គ្មាន​ការកៀបសង្កត់​ពី​បរទេស​។​

​ថ្លែង​ក្នុងឱកាស​ជួប​ជាមួយ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី 20 ខែមីនា​ឆ្នាំ 2019 នេះ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា កំណែទម្រង់​នេះ នឹងមិន​រង​ផលប៉ះពាល់​ដោយ​កត្តា​ខាងក្រៅ​នោះទេ​។ ប៉ុន្តែ​នឹង​ផ្តល់នូវ​ភាពអនុគ្រោះ និង​ផលប្រយោជន៍​កាន់តែច្រើន ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ដែលជា​ឱកាស​ដ៏​ល្អ សម្រាប់​វិនិយោគិន និង​ពាណិជ្ជ​ករទាំង​ក្នុងស្រុក និង​មកពី​បរទេស​។

​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍​បន្ថែមថា​ ​កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កំណែទម្រង់​ជា​បណ្តើរៗ​មួយចំនួន​ហើយ ដើម្បី​សម្រួល​អោយ​ការនាំ​ទំនិញ​ចូលមក​កម្ពុ​ជាមាន​ល្បឿន​លឿន មិន​ចំណាយ​លើ​តុ ក្រោម​តុ​ច្រើន ដូចជា​ការរំលាយចោល​អង្គភាព​កាំសាប​, ដកចេញ​កាំកុងត្រូល​, និង​មិនចាំបាច់​តម្រូវអោយ​ស្កែ​ន (Scan) ទំនិញ​នាំចូល​។ ប៉ុន្តែ​ក្នុងករណី​ដែល​យើង​សង្ស័យថា​មាន​គ្រឿងញៀន គឺអាច​ស្កែ​ន​បាន ប៉ុន្តែ​ត្រូវធ្វើ​អោយបាន​លឿន និង​ឆាប់រហ័ស​បំផុត ដើម្បី​កុំអោយ​ខកពេល​វេលា និង​ខាតបង់​ប្រាក់កាស​ក្រុមហ៊ុន​ច្រើន​។ ចំពោះ​ការនាំចេញ​វិញ បើ​ស្កែ​ន គឺ​ធ្វើ​ចំពោះ​ប្រទេស​ណា​ដែល​គេ​តម្រូវអោយ​ស្កែ​ន​តែប៉ុណ្ណោះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រកាស​អញ្ជើញ​វិនិយោគ​គិ​ន​ជាតិ និង​អន្តរជាតិ​មក​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​អោយ​កាន់តែ​ច្រើនឡើង ៕ ដោយ​:​កូ​ឡាប​

spot_img
×