ប៉ូលីសញូវសឺឡែនបានបញ្ជាក់ថា ជនសង្ស័យទំនងចង់បន្តដំណើរទៅវាយប្រហារកន្លែងទី ៣ មុនពេលធ្វើការបាញ់រះក្នុងព្រះវិហារ ២កន្លែង ប៉ុន្តែត្រូវបានប៉ូលីសបញ្ឍប់ផែនការណ៍របស់គេ។
អាជ្ញាធរបានចោទប្រកាន់ខ្មាន់កាំភ្លើងមានឈ្មោះ Brenton Tarrant ជាជនជាតិអូស្ត្រាលី អាយុ ២៨ឆ្នាំ ពីបទឃាតកម្ម ទាក់ទងទៅនឹងព្រឹត្តិការណ៍បាញ់ប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ជនសង្ស័យរូបនោះទំនងរងការចោទប្រកាន់ផ្សេងៗទៀត។
មេបញ្ជាការប៉ូលីសឈ្មោះ Mike Bush បានថ្លែងនៅថ្ងៃពុធនេះថា អាជ្ញាធរជឿជាក់ច្បាស់ថា ពួកគេបានបញ្ឈប់ជនសង្ស័យពីការវាយប្រហារនៅកន្លែងផ្សេងទៀត។
សូមបញ្ជាក់ថា មនុស្សចំនួន ៥០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារភេរវកម្មនៅក្នុងវិហារអ៊ីស្លាម ២កន្លែង ស្ថិតក្នុងទីក្រុង Christchurch ប្រទេសញូវសឺឡែន ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN