Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ជំនាញ​ខេត្តកណ្ដាល​បង្ក្រាប​ ​និងឃាត់ខ្លួន​បុរស​ម្នាក់​ជា​ម្ចាស់​ទីតាំង​កោស​ជប់​ម៉ាស្សា​ម្នាក់​ក្រោយពី​មាន​បង្កប់​សេវាកម្ម​ផ្លូវភេទ​

spot_img

កណ្ដាលៈ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជួញដូរ និង​ការពារ​អ​និតិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្រុង​តាខ្មៅ និង​ប៉ុស្ដិ៍​តាខ្មៅ ចុះ​ធ្វើការ​ឃាត់ខ្លួន ម្ចាស់​ទីតាំង​កោស​ជប់​ម៉ាស្សា​យីហោ​ដៃ​ប្រសប់​១៦៨​មួយកន្លែង ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​បង្កប់​សេវាកម្ម​ផ្លូវភេទ ។

ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​៣០​នាទី ស្ថិ​យ​ក្នុងភូមិ​ព្រែក​សំរោង​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

មន្ត្រីនគរបាល​ការិយាល័យ​ជួញដូរ​ផ្លូវភេទ​និង​ការពារ​អ​និតិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ជា​ម្ចាស់​ទីតាំង​ឈ្មោះ កាន់ កា​ឌី អាយុ​៥១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។ រីឯ​ស្ត្រី​រងគ្រោះ​មាន​គ្នា​៣​នាក់ ក្នុងនោះ​ក្មេងស្រី​អាយុ​១៦​ឆ្នាំមាន​ម្នាក់ ។​

ប្រភព​ដដែល​បន្តថា ក្រោយពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ជំនាញ​ទទួលបាន​ព័ត៌មាន​ករណី​ខាងលើ​រួចមក ភ្លាមនោះ​កម្លាំង​ជំនាញ​ខេត្ត​បាន ធ្វើការ​សហការ​ជាមួយ​កំលាំង​ព្រហ្មទណ្ឌ​ក្រុង​តាខ្មៅ និង​នគរបាល​ប៉ុស្តិ៍​តាខ្មៅ និង​អាជ្ញាធរ​ភូមិ​សង្កាត់ ចុះ​ធ្វើការ​បង្ក្រាប ដែល​ដឹកនាំ​ដោយ​លោក​វរសេនិយ៍​ឯក រស់ សា​វិ​ន ប្រធានការិយាល័យ​និង​អង្គការ​មេត្រី​អន្តរជាតិ បានធ្វើការ​ឆែកឆេរ​រ​ក​ឃើញ​វត្ថុតាង​ស្រោមអនាម័យ​មួយចំនួន ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​ខាងលើ យកមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕ ​ដោយ​:​បញ្ញា​ស័ក្តិ​

spot_img
×