Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសង្ក្រាន្ត​ឆ្នាំ កុរ ឯកស័ក ឆ្នាំ​ថ្មី ២០១៩ និង​គ្រឿង​រណ្តាប់​ទទួល​ទេវតា​

spot_img

​មហាសង្ក្រាន្ត​ឆ្នាំកុរ សុភមស្តុ​! វ​រម​ង្គ​លាជ​យា​តិ​បក , សង្ក្រាន្ត​ឆ្នាំនេះ នឹង​ចូល​មកដល់​នៅ​ថ្ងៃអាទិត្យ ១០ កើតខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ​.​ស ២០១៩ វេលា​ម៉ោង ១៥ និង ១២ នាទី​រសៀល ។​

​ទេពធីតា​ដែល​នឹង​យាង​ចុះមក​បន្តវេន​រក្សា​មនុស្សលោក​នៅក្នុង​ឆ្នាំនេះ​គឺ​ព្រះនាម ធុ​ង្សៈ​ទេវី បុត្រី​ទី​១ នៃ​កវិល​មហាព្រហ្ម តំណាង​ឲ្យ​ថ្ងៃអាទិត្យ ។ ព្រះ​នាង​សៀតផ្កា​ទទឹម​នៅ​ព្រ​កា​ព៌ (​ត្រចៀក​) អ​ភ​រណៈ​បទុម​រា​ត ភក្សាហារ​ឧទុម្ពរ (​ផ្លែ​ល្វា​) ព្រះ​ហ​ស្ថ​ស្តាំ​ប្រដាប់​ដោយ​កងចក្រ ព្រះ​ហ​ស្ថ​ឆ្វេង​ប្រដាប់​ដោយ​ខ្យងស័ង្ខ ទ្រង់​សម្តែង​កិរិយា​សប្បាយចិត្ត​យានជំនិះ​សត្វ​គ្រុឌ ព្រះ​អម្ពរ​រា​ស្ត្រា​ពណ៌ ក្រហម ។​

– ថ្ងៃទី​១ វារៈ​មហាសង្ក្រាន្ត ថ្ងៃអាទិត្យ ១០ កើត ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែមេសា គ​.​ស ២០១៩ វេលា​ម៉ោង ១៥ និង ១២ នាទី​រសៀល ជា​ថ្ងៃ​ចូលឆ្នាំ​កុរ ឯកស័ក​។​

– ថ្ងៃទី ២ វារៈ​វ័ន​បត ថ្ងៃ​ច័ន្ទ ១១ កើត ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែមេសា គ​.​ស ២០១៩ ។​

– ថ្ងៃទី ៣ ជា​ថ្ងៃ​វរៈ​ឡើងស័ក ថ្ងៃ​អង្គារ ១២ កើត ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែមេសា គ​.​ស ២០១៩ នៅវេលា​ម៉ោង ១៩ និង ១២ នាទី គម្រប់​ជា​សង្ក្រាន្ត​បី​ថ្ងៃ ស្រេច​បរិបូ​ណ៍​ចូល​ជាស​កល ឯកស័ក មហាសករាជ ១៩៤១ , ច​ល​សករាជ ១៣៨១ តរៀង​ទៅ ។​

ចំពោះ​រណ្តាប់​ទទួល​ទេវតា​

​តាម​ទំនៀមទម្លាប់​ពី​បុរាណ​រៀងមក​ត្រូវ​រៀប​រាន​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ​… ៖

– ក្រាល​សំពត់​ពណ៌​ស​

– បាយសី ៩ ថ្នាក់ មួយគូ​

– បាយសី ៧ ថ្នាក់ មួយគូ​

– បាយសី ៥ ថ្នាក់ មួយគូ​

– បាយសី ៣ ថ្នាក់ មួយគូ​

– បាយសី ប៉ាឆា​ម មួយគូ​

– ស្លាធម៌ មួយគូ , ទឹកអប់ មួយគូ , ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់​លើ​ជើងពាន ចេកនួន ចេកណាំវ៉ា មួយ , ផ្លែឈើ ១១ មុខ ៥ មុខ ឬ ៣ មុខ , ដូង​ឡៅ មួយគូ , ទឹកស្អាត ៣ កែវ ។​

​ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជា​ទំនៀម​មានចែង​ក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស និង​មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង តែ​ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់​ចុះមក ឬ​រៀប​ត្រឹម​គ្រោះ​សក្ការៈបូជា​ដែលមាន​ទៀន ៥ ធូប ៥ ស្លាធម៌ កូន​ចេក ក៏​ល្មម​គួរសម​ដែរ ។​

​ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ​គួរ​រៀប​ឲ្យ​បាន​ត្រឹម ៣ ឬ ៥​មុខ ទៅតាម​ធនធាន​របស់ខ្លួន ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ នៅលើ​ជើងពាន និង​នៅលើ​បាយសី ត្រូវ​ដោត​ទៀន ហើយ​ដុត​បំភ្លឺ ។​

​នៅវេលា​ម៉ោង​ទេវតា​ចុះមក ត្រូវ​ជួបជុំ​ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​ព្រះ​រតនត្រ័យ​សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​បានល្អ​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរឭក លុះ​ចប់​ពិធី​ទទួល​ទេវតា ៕ ដោយ ៖ ស្រីនាថ​

ដកស្រង់​ពី​ក្បួន​មហាសង្ក្រាន្ត ឯកឧត្តម អ៊ឹម បុរិន្ទ គ​.​ស ២០១៩ ។

spot_img
×