Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​ជប៉ុន ផ្ញើ​សារ​រំលែក អ្នកបើកបរ​រថយន្ត​ឈ្នួល លោក ហ៊ឹម ចាន់ ត្រូវ​ជនជាតិ​ជប៉ុន​ពីររូប សម្លាប់​

spot_img

ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​ ២០ ​មីនា​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ “​សារ​ចូលរួម​រំលែក​ទុក្ខ​របស់​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​» ​លោក​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រច​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ​ខ្ញុំ​ពិតជា​ក្រៀមក្រំ នៅពេលដែល​បានឮ​ដំណឹង​ថា អ្នកបើកបរ​រថយន្ត​ឈ្នួល លោក ហ៊ឹម ចាន់ ត្រូវ​ជនជាតិ​ជប៉ុន​ពីររូប សម្លាប់​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​។

​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុមគ្រួសារ​របស់លោក​។ សូម​វិញ្ញាណក្ខន្ធ​លោក ទៅកាន់​សុគតិភព​”​។​

​សូមបញ្ជាក់ថា ជនជាតិ​ជប៉ុន​២​នាក់ បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​អ្នកបើករថយន្ដ​តាក់ស៊ី យ៉ាង​សាហាវព្រៃផ្សៃ​ដោយ​មិន​ញញើត​ដៃ ដើម្បី​ប្លន់​យក​រថយន្ដ​តាក់ស៊ី ម៉ាក Highlander ដែល​ពួកគេ​ម៉ៅ​ជិះ​មកពី​ស្វាយ​ស៊ី​សា​ផុន ខេត្តបន្ទាយមានជ័យ ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ក្នុងតម្លៃ​៣០​ដុល្លារ ប៉ុន្ដែ​មិនបាន​សម្រេច​នោះទេ ដោយ​ត្រូវ​ប្រជាពលរដ្ឋ ប្រជា​ការពារ សហការ​ជាមួយ​សមត្ថកិច្ច​តាម​ចាប់បាន​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​ដ៏​រន្ធត់​នេះ​កើតឡើង​នៅវេលា​ម៉ោង​ ៥​ ល្ងាច ថ្ងៃទី​១៧ ខែមីនា ឆ្នាំ ​២០១៩​ នេះ នៅ​ចំណុច​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ ម្ចាស់​រថយន្ដ​តាក់ស៊ី​ឈ្មោះ ហ៊ឹម ចាន់ អាយុ​៤០ ​ឆ្នាំ រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ស្លាប់​ធ្លាក់​ចេញ​ពីលើ​រថយន្ដ​។​

​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ISHIDA REIMON បាន​ឆ្លើយថា នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង​០២​នាក់ ទី​១៖​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​ុ​សូមបញ្ជាក់ថា ជនជាតិ​ជប៉ុន​២​នាក់ បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​អ្នកបើករថយន្ដ​តាក់ស៊ី យ៉ាង​សាហាវព្រៃផ្សៃ​ដោយ​មិន​ញញើត​ដៃ ដើម្បី​ប្លន់​យក​រថយន្ដ​តាក់ស៊ី ម៉ាក Highlander ដែល​ពួកគេ​ម៉ៅ​ជិះ​មកពី​ស្វាយ​ស៊ី​សា​ផុន ខេត្តបន្ទាយមានជ័យ ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ក្នុងតម្លៃ​៣០​ដុល្លារ ប៉ុន្ដែ​មិនបាន​សម្រេច​នោះទេ ដោយ​ត្រូវ​ប្រជាពលរដ្ឋ ប្រជា​ការពារ សហការ​ជាមួយ​សមត្ថកិច្ច​តាម​ចាប់បាន​ភ្លាមៗ​ ។​

​ជនជាតិ​ជប៉ុន​២​នាក់ ដែល​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​អ្នកបើករថយន្ដ​តាក់ស៊ី យ៉ាង​សាហាវព្រៃផ្សៃ​ដោយ​មិន​ញញើត​ដៃ ដើម្បី​ប្លន់​យក​រថយន្ដ​តាក់ស៊ី ម៉ាក Highlander នៅ​ស្រុក​ពួក នោះ​ត្រូវបាន​តុលា​ការចេញ​ដីកា​ឃុំខ្លួន ដាក់ពន្ធនាគារ​ហើយ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោងតាម​ដីកា​របស់លោក ជូ លឹម​ហ៊ាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប ។​

​នៅក្នុង​ដីកា​របស់​តុលាការ ជនជាតិ​ជប៉ុន​ទាំង​២​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ឃាតកម្ម​គិតទុក​ជាមុន​» តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​៕ ​ដោយ​ ៖ កូ​ឡាប​

spot_img
×