Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សីលធម៌​សង្គម​ចិន​ដុនដាប​ដល់​ម្លឹ​ង​! កូនប្រុស​ជំទង់​កាប់​ម្តាយ​ដល់​ស្លាប់ ព្រោះ​រឿង​ឆ្កែ​…​មួយ​ក្បាល ឬ​ហាម​ជក់បារី​…!?

spot_img

​ប៉ូលិស​បាន​ចោទប្រកាន់ Shao Fuming អាយុ ១៣ ឆ្នាំ ថា​បាន​ប្រើ​កាំបិត​កាប់សាច់​កាប់​នាង Yang Yan ជា​ម្តាយ​អាយុ ៣៧ ឆ្នាំ រហូតដល់​ស្លាប់​នៅ​យប់​ថ្ងៃទី ១៦ មីនា នា​លំនៅដ្ឋាន​ឯកជន នៅ​ក្រុង Giang ខេត្ត Jianhu (​ចិន​) ។​

​ស្ត្រី​ជា​ម្តាយ​ត្រូវ​កូនប្រុស​បង្កើត ប្លន់​យក​ជីវិត​ព្រោះ​កូន​ឆ្កែ​មួយ​ក្បាល ។​

Red Star News បាន​ដកស្រង់​សំដី​របស់​អ្នកជិតខាង​ឲ្យ​ដឹងថា មុន​នោះ​នាង Yang បានសម្លាប់​ឆ្កែ​របស់ Fuming ដើម្បី​ទុកជា​ទណ្ឌកម្ម ព្រោះ​គិតថា​កូន​នេះ​វា​ដឹង​តែ​ពី​លេង​ប្រឡែង​ជាមួយ​ឆ្កែ​ពុំ​រវល់​អ្វី​ទាំងអស់ ។ គាត់​បាន​ចាប់​កូន​ឆ្កែ​គ្រវែង​បណ្តាល​ឲ្យ​វា​ងាប់​នៅ​ពីមុខ​កូនប្រុស​នេះ​” ។​

Fuming បាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ហាង​មួយ កាលពី​ថ្ងៃទី ២៤/៧ គ្រា​ដែល​វា​កំពុងស៊ី​នំ ហើយ​ហៅ​ទឹក​១​កែវ​ពី​ហាង​នេះ ។​

​តាមច្បាប់​ចិន​ពលរដ្ឋ​អាយុ​ពី ១៤-១៦​ឆ្នាំ អាច​ត្រូវបាន​ឃុំខ្លួន និង​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស​សម្លាប់​មនុស្ស​ប្លន់ ឬ​ចាប់រំលោភ ។​

​នៅ​អំឡុង​ថ្ងៃ​នេះដែរ ក្មេងប្រុស​អាយុ ១២​ឆ្នាំ​ម្នាក់ រស់នៅ​ខេត្ត ហូ​ណាន បាន​កាប់​ម្តាយ​ស្លាប់ ព្រោះតែ​គាត់​បាន​ប្រឹង​រារាំង​កុំ​ឲ្យ​ជក់បារី ។ ប៉ុន្តែ​ឃាតករ​វ័យក្មេង​រូបនេះ​ត្រូវបាន​ដោះលែង​បន្ទាប់ពី​ឃុំខ្លួន​បាន ២-៣​ថ្ងៃ​មក ។​

​ករណីបែបនេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ប្រការ​គួរ​ប្រកាសអាសន្ន​សម្រាប់​ការអប់រំ​ក្មេង​ហើយ​ពុំនោះសោត​… ៕

spot_img
×