Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ខ្មោច​ចូល​សណ្ឋិត​” ក្នុង​ឡាន​បានជា​វា​ឆេះ រួច​បើក​ទៅមុខ​ដោយ​ខ្លួនឯងបាន​… ហើយ​ចុងក្រោយ​ឆេះ​ម៉ត់​! (​វីដេអូ​)

spot_img

​តាម RT រថយន្ត​នៅ Kaliningrad រុស្ស៊ី​មួយគ្រឿង​បាន​ឆាបឆេះ​ដោយ​ខ្លួនឯង ហើយ​ចលនា​ចេញពី​កន្លែង​ចត​ឆ្ពោះទៅរក​អគារ​មួយ ហើយ​ឆាបឆេះ​តែម្តង ។​

​តាមរយៈ​វីដេអូ​បង្ហោះ​លើ Youtube បង្ហាញ​ឲ្យ​ឃើញថា រថយន្ត Mercedes Sprinter ពណ៌​ខៀវ កំពុង​សំចត​នៅ​ចំណតរថយន្ត ។ ស្រាប់តែ​វា​មាន​អណ្តាតភ្លើង ផ្សែង​ចេញពី​ក្រោម​រថយន្ត មួយសន្ទុះ​ក្រោយ​រថយន្ត​ក៏​ចលនា​ទៅមុខ ឆ្លងកាត់​ចិញ្ចើមថ្នល់​ចូល​កៀក​អគរ​តា​មួយ​រួច​ឆេះ​ស​ន្ទោ​រ​សន្ធៅ​តែម្តង ។​

​សំណាងល្អ​ដែល​ក្រុម​ប្រចាំការ​ពន្លត់​អគ្គិភ័យ​បានមក​ពន្លត់​ទាន់ពេល​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​អ្នករស់នៅ​តំបន់​នោះ ។​

​មានមតិ​ច្រើន​ជុំវិញ​ករណីនេះ ខ្លះ​ថា​មាន​ខ្មោច​ព្រាយ​ចូល​សណ្ឋិត ខណៈពេល​ក្រុម​ជាង​បាន​ថា​រថយន្ត​នេះ​ឆ្លង​អគ្គិសនី​គ្រប់​ប្រព័ន្ធ​បញ្ឆេះ​ទើប​វា​អាច​ចលនា​ទៅមុខ​ដោយ​ខ្លួនឯង​បែបនេះ​នោះ ។​

​ចំណែក​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខាងក្រោម​ឲ្យ​មតិ​ផង ៖​

spot_img
×