Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងកងរាជអាវុធហត្ថ សហការបង្ក្រាប ឈើចំរុះដែលឈ្មួញ ទុកចោល ត្រៀមដឹកចេញ

spot_img

រតនគិរី កំពង់ស្ពឺ៖ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចនិយាមការលេខ ៤០៣៣៧៨-១៣០៩៨៦៧ ស្ថិតក្នុងភូមិស្រែច្រាប ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដែលមានចំនួនបឋមចន្លោះពី ០៣ម៉ែត្រ ទៅ០៤ម៉ែត្រត្រីគុណ។


បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ ដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី សុខ មិន មេញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងសហការបង្ក្រាបសន្និធិឈើ ដោយខុសច្បាប់នៅចំណុចភូមិដ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

កម្លាំងបង្ក្រាបបានឈើប្រភេទលេខ១ ចំនួន១០១ដុំ សើ្មនឹង ១៧,៥៦៥ម៉ែត្រគូប ក្នុងនោះឈើសុក្រប ០៧ដុំ ស្មើនឹង ០,៦១៦ម៉ែត្រគូប ឈើក្វាវ ០៤ដុំ ស្មើនឹង ០,៥៥០ម៉ែត្រគូប ឈើស្រឡៅ ៩០ដុំ ស្នើនឹង ១៦,៤៤៩ម៉ែត្រគូប ។

បច្ចុប្បន្នវត្ថុតាងឈើត្រូវបានកម្លាំងសហការប្រគល់ជូនស្នាក់ការឧស្យានជាតិស្រុកអូរយ៉ាដាវ ៕ដោយ:កូឡាប

spot_img
×