Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភាអាមេរិចស្នើឲ្យ ដាក់ទណ្ឌកម្មប្រឆាំង នឹងមេយោធាមីយ៉ានម៉ា ជុំវិញការបង្រ្កាប លើជនជាតិរ៉ូហ៊ីងយ៉ា

spot_img

សមាជិកព្រឹទ្ធសភាអាមេរិច ៤រូប នៅថ្ងៃពុធម្សិលមិញនេះ បានស្នើអាមេរិចឲ្យដាក់ទណ្ឌកម្មលើ មេយោធាមីយ៉ានម៉ា ដោយពួកគេបញ្ជាក់ថាកិច្ចការជាច្រើនទៀតត្រូវតែធ្វើ ដើម្បីធ្វើឲ្យមានការទទួលខុសត្រូវលើ ការបង្រ្កាបលើជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា។

នៅក្នុងលិខិតទៅកាន់រដ្ឋមន្រ្តីការបរទេសអាមេរិច Mike Pompeo និងរដ្ឋមន្រ្តីរតនាគារ Staven Mnuchin សមាជិកព្រឹទ្ធសភាទាំងនោះនិយាយថា មីយ៉ាន់ម៉ាមិនមានបង្ហាញសញ្ញាណាមួយដែលមើលទៅរីកចម្រើនសោះ ទោះបីមានការថ្កោលទោសជាអន្តរជាតិ ជុំវិញការសម្លាប់ និងអំពើហឹង្សាប្រឆាំងនឹងជនជាតិដើមភាគតិចកាន់សាសនាអ៊ីស្លាម រ៉ូហ៊ីងយ៉ា។

សមាជិកព្រឺទ្ធសភាដដែលបញ្ជាក់ថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងមេយោធាមីយ៉ានម៉ា ឈ្មោះ Min Aung Hlaing ព្រមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀត គឺជាការបង្ហាញថា អាមេរិចមិនអត់ឱនអោយចំពោះទង្វើទាំងឡាយណាដែលល្មើសនឹងគោលការសិទ្ធិមនុស្សឡើយ។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំមុន ក្រសួងរតនាគារអាមេរិចបានដាក់ទណ្ឌកម្មប្រឆាំងនឹងមេបញ្ជាការមីយ៉ានម៉ាចំនួន ៤រូប ដោយចោទប្រកាន់ពួកគេថាបានដឹកនាំឲ្យមានការសម្លាប់រង្គាល ប៉ុន្តែត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិច ថ្លែងថាចំណាត់ការនោះមិនមានប្រសិទ្ធភាពទាល់តែសោះ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×