Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្រ្ដី​ក្រ​សួង​អភិ​វឌ្ឍ​​ន៍​ជន​បទ បាន​ផ្តល់​ជូន​នូវ​អ​គារ​សិ​ក្សា​ថ្មី​មួយ​ខ្នង និង​ផ្លូវ​ក្រាល​កៅ​ស៊ូ ស្ថិត​នៅ​ឃុំ​កំពង់​ចម្លង

spot_img

ខេត្តស្វាយរៀងៈ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នូវអគារសិក្សាថ្មីមួយខ្នងបន្ថែមទៀត និងផ្លូវក្រាលកៅស៊ូ ប្រវែង៣.២០០ម៉ែត្រ ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

អញ្ជើញចូលរួមនាឱកាសនោះដែរ មានលោក ជុំ ហាត ប្រធានមក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក គឹម ធា សមាជិកព្រឹទ្ធសភា លោក លោកស្រីជា ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ លោកអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយរងរដ្ឋបាលសាលាខេត្ត យុវជន ស.ស.យ.ក.ស្រុក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណ៧០០នាក់។

លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍លើកឡើង អំពីវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តស្វាយរៀង រួមបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការអប់រំ និងវិស័យសំខាន់ៗ ដែលខេត្តស្វាយរៀង សម្រេចបាន នាពេលកន្លងទៅ ជាមួយគ្នានេះ លោក អភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋអំពីការ សន្សំសំចៃការប្រើប្រាស់ ទឹកភ្លើង ស្របតាមការណែនាំ របស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីកន្លងមកនេះ។ ក្នុងករណីមានការខ្វះខាតទឹក ប្រើប្រាស់ សូមបងប្អូនរាយការណ៍ ជាបន្ទាន់ មកអាជ្ញាធរដែនដី ឬរដ្ឋបាលខេត្តស្វាយរៀង ដើម្បីចុះជួយអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា។

លោក បណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ ថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែង របស់ រដ្ឋបាលខេត្ត ដែលធ្វើឲ្យខេត្ត មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់ពីក្រុងរហូតដល់ជនបទ រួមទាំងវិស័យអប់រំ និងកំណើនជីវភាព រស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ទាំងនេះ គឺដោយសារកត្តា នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានខិតខំស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ ក្រោយដួលរលំរបបប្រល័យ ពូជសាសន៍ ប៉ុលពត ចាប់តាំងពីបាតដៃទទេ រហូតមានការរីកចម្រើន លើគ្រប់វិស័យ ដូចអ្វីដែលយើងទាំងអស់គ្នា បានឃើញសព្វថ្ងៃនេះ។

បន្ទាប់ពីមានប្រសាសន៍ សំណេះសំណាល ទៅកាន់ពិធីនេះ លោកបណ្ឌិត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញ ចុះពិនិត្យអគារសិក្សាអនុវិទ្យាល័យ ហ៊ុន សែន តាជៃ ដែលអគារមួយខ្នង កំពុងមានសភាពចាស់ទ្រុឌទ្រោម លោកបានផ្តល់ជូន នូវអគារសិក្សាថ្មី ចំនួនមួយខ្នង៦បន្ទប់ នៅអនុវិទ្យាល័យនេះផងដែរ។

គណៈប្រតិភូអមសំណើរ ក៏បានបន្តចុះពិនិត្យ មើលផ្លូវក្រាលកៅស៊ូ ដែលស្ថាបនារួចរាល់ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីភូមិតាជៃ ឆ្ពោះទៅភូមិតាស្អាង និងភូមិឫស្សីព្រៃ។ ដោយមើលឃើញ ពីការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ លោកបណ្ឌិត បានបន្តផ្តល់ជូន នូវផ្លូវក្រាលកៅស៊ូមួយខ្សែ បន្ថែមទៀត ប្រវែង៣.២០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិតាជៃ កាត់តាមភូមិវាល្ងើត ភូមិកំពង់ចំឡង ឆ្ពោះមកភូមិឫស្សីព្រៃ តភ្ជាប់ជាមួយផ្លូវកៅស៊ូ ដែលមានស្រាប់វិញ៕ ដោយ៖ វ៉ៃកូ

spot_img
×