Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ទទួល​ដំណើរ​និវត្តន៍ របស់​កង​វិស្វកម្ម​លេខ​៩៦៣ ដែល​បញ្ចប់​បេសកកម្ម នៅ​សាធារណរដ្ឋ​លី​បង់​

spot_img

​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា ឆ្នាំ​២០១៩ នៅ​វិមាន​មិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី​ប៉ូ​លីន តា​មេ​ស៊ី​ស (Pauline Timesis) តំណាង​អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ព្រះរាជា​ណា​ក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍ របស់​កង​វិស្វកម្ម​លេខ​៩៦៣ ពី​សាធារណរដ្ឋ​លី​បង់​។​

​យោងតាម​របាយការណ៍​របស់ នាយ​ឧត្តមសេនីយ៍ សែម សុ​វណ្ណី អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ បានឱ្យដឹងថា ក្នុង​រយៈពេល​ជាង​១២​ឆ្នាំនេះ កម្ពុជា​បន្ត​ទទួល​បាន​ស្នាដៃ​ធំធេង ជា​បន្តបន្ទាប់​ស្នាដៃ ធំៗ​មួយចំនួន​ដូចជា​៖ ការដោះមីន ការកំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ការស្ថាបនា​សំណង់​ផ្តេក​-​សំណង់​បញ្ឈរ ពិសេស​ការជីក​អណ្តូង​ទឹកស្អាត ដោយ កម្ពុជា​បន្ត​ដើរតួនាទី​យ៉ាង​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​តំបន់​បេសកកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​ព្រមជាមួយ​នោះ ការវាយតម្លៃ​របស់ អ​.​ស​.​ប រៀង​រាល់​ត្រីមាស​នៃ​ការបញ្ជូន​កងទ័ព​មួក​ខៀវ កាលពី​ខែ​សីហា ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​លំដាប់​លេខ​២៩ ក្នុងចំណោម​១២៤ ប្រទេស​ដែល​កំពុង​បរិច្ចាគ​កម្លាំង​ចូលរួម​បេសកកម្ម និង​លំដាប់​ថ្នាក់​លេខ​២ ក្នុង​បណ្តា​សហគមន៍​អាស៊ាន ដែល​បាន​បញ្ជូន​យោធិន​នារី​ទៅកាន់ តំបន់​បេសកកម្ម​។​

​សូមបញ្ជាក់​ថា​៖ ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ជា​កិច្ច​ស្វាគមន៍ និង​អបអរសាទរ ចំពោះ​ការវិលត្រឡប់​វិញ របស់​កង​វិស្វកម្ម​លេខ​៩៦៣ ចំនួន​១៨៤​នាក់ ក្នុងនោះ​រួម​ទាំង​នារី​១៣​នាក់​ផង​ដែរ បន្ទាប់ពី​បាន​សម្រេច​ភារកិច្ច ក្នុងការ​បំពេញបេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) អាណត្តិ​មួយ​ឆ្នាំ នៅ​សាធារណរដ្ឋ​លី​បង់ និង​បាន​ធ្វើ​មាតុភូមិនិវត្តន៍ មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ ។​

​សូមជម្រាបថា តាំងពី​ឆ្នាំ​២០០៦ រហូតដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​របស់ខ្លួន ទៅ​បំពេញ​បេសកកម្ម នៅ​ក្រៅប្រទេស មាន​ចំនួន ៥.៥៧១​នាក់​ហើយ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២៦៤​នាក់ ផងដែរ​។ ប្រទេស​ដែល​កម្ពុជា បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅនោះ មានដូចជា ប្រទេស​អាហ្វ្រិក​កណ្តាល ស៊ូដង ស៊ូដង​ខាងត្បូង ស៊ី​រី ឆាត លី​បង់ សាយ​ប្រឺស និង​ម៉ាលី​៕ ដោយ ​៖ ​កូឡាប​

 

spot_img
×