Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី អ៊ែក​សេស នឹង​អាចជួយ​ជន​មាន​ពិការភាព និង​ស្ត្រី​ដែល​រងគ្រោះដោយ​អំពើ​ហិង្សា ទាក់ទង​នឹង​យ៉េនឌ័​រ​

spot_img

​ភ្នំពេញ​៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី​-​កម្ពុជា ដើម្បី​ការផ្តល់សេវា ប្រកបដោយ​និរន្តរភាព និង​សមធម៌ (​ហៅ​កាត់ ACCESS) នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា ឆ្នាំ​២០១៩​។​

​នាឱកាស នោះ​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា សកម្មភាព​ជនពិការ បាន​មានប្រសាសន៍ថា ផ្តើមចេញ​ពី​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន លើ​អនុសញ្ញា ស្តី​ពី​សិទិ្ធ​ជន​មាន​ពិការភាព និង​បាន ក្លាយ​ជា​រដ្ឋ​ភាគី ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៣ ក្នុងនោះ កម្ពុជា ក៏​ជា​ប្រទេស​ហត្ថលេខី អនុវត្ត​យុទ្ធសាស្ត្រ អ៊ី​ន​ឈាន់ “​ធ្វើឱ្យ​សិទ្ធិ​ក្លាយជា​ការពិត​” សម្រាប់​ជន​មាន​ពិការភាព ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ទសវត្សរ៍ ជន​មាន​ពិការភាព ឆ្នាំ​២០១៣-២០២២ ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល បាន​ផ្តល់​របប​គោលនយោបាយ​ជនពិការ​ក្រីក្រ តាម​សហគមន៍ ដល់​ជន​មាន​ពិការភាព បាន​ចំនួន ១០​ខេត្ត សរុប​ចំនួន​១១.៦២៨ នាក់ ។ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់​ជ្រើសរើស ជន​មាន​ពិការភាព ឱ្យ​ចូល​បម្រើ​ការងារ នៅតាម​ក្រសួង​-​ស្ថាប័ន​រដ្ឋ​ឱ្យ​គ្រប់​២​ភាគរយ និង​វិស័យ​ឯកជន ១​ភាគរយ​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ ជន​មាន​ពិការភាព សរុប​ចំនួន ២.៨៣៩ នាក់ ក្នុងនោះ ជនពិការ​កម្រិតធ្ងន់ មាន​ចំនួន ១.៤៧៨ នាក់ បាន​ចូល​បម្រើ​ការងារ នៅតាម​ក្រសួង ស្ថាប័ន​រដ្ឋ​ចំនួន ៤០ ចំណែក​វិស័យ ឯកជន​ចំនួន ៧៧ មាន​ជនពិការ​ចំនួន ៣.០៥៥ នាក់ បាននិងកំពុង​បម្រើ​ការងារ​។ សរុប​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន មាន​ចំនួន​ប្រមាណ ៥.៨៩៤ នាក់​។​

​ចំណែក​កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី​-​កម្ពុជា ដើម្បី​ផ្តល់​សេវា​ប្រកប ដោយ​និរន្តរភាព និង​សមធម៌ ហៅ​កាត់​ថា អ៊ែក​សេស (ACCESS) នឹង​អាចជួយ​ដល់​ជន​មាន​ពិការភាព និង​ស្ត្រី​ដែល​រងគ្រោះ ដោយ​អំពើ​ហិង្សា ទាក់ទង​នឹង​យ៉េនឌ័​រ (Gender Based Violent GBV) នឹង​ទទួលបាន​អត្ថប្រយោជន៍ ពី​កម្មវិធី ACCESS ដែល​មាន​សេវាកម្ម ប្រកបដោយ​និរន្តរភាព​គុណភាព ទាំង​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​។ ក្នុងន័យនេះ ចាត់ទុក​ថា​កម្មវិធី ACCESS គឺជា​កាលា​នុវ​ឌ្ឍ​ភាព​ថ្មី​មួយទៀត ក្នុង​ការបើក​ទំព័រ ជួយ​ដល់​វិស័យ​ពិការភាព បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​ដោយ​ជោគជ័យ នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៤-២០១៨ នា​ពេល​កន្លងទៅ​នេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×