Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ហ៊ាន​មែន​! ចោរ​ជើងចាស់​ប្រើ​ចង្កឹះ​១​គូ លួច​យក​ទូរស័ព្ទ​ពី​ហោប៉ៅ​ស្ត្រី​ម្នាក់​យ៉ាង​ស្រួល គ្មាន​ដឹង​សូម្បី​បន្តិច ខណៈ​តា​អ្នក​លក់​បាន​ត្រឹម​… (​វីដេអូ​)

spot_img

​ចោរ​ជើងចាស់​ម្នាក់នេះ ពិតជា​ហ៊ាន​មែន ដោយបាន​ប្រើ​ចង្កឹះ​១​គូ ដើម្បី «​លួច​» យក​ទូរស័ព្ទ ពី​ក្នុង​ហោប៉ៅ​អាវ​ស្ត្រី​ម្នាក់ ដែល​កំពុង​រៀបចំ​ជិះ​កង់​ចេញដំណើរ ស្ថិត​ចំពោះមុខ​អាជីវករ​លក់​បន្លែ​វ័យ​ចំណាស់​ម្នាក់ ដែល​ពុំ​ហ៊ាន​ស្រែក​ឆោឡោ ។​

​តាមរយៈ​វីដេអូ ស្ត្រី​ម្នាក់​កំពុង​ឈប់​ទិញ​បន្លែ​នៅតាម​ចិញ្ចើមផ្លូវ​មួយ ខណៈពេល​នោះ ចោរ​រាង​វ័យ​ចំណាស់​ម្នាក់​ក៏បាន​បង្ហាញខ្លួន ។ មុន​ពេលធ្វើ​សកម្មភាព ចោរ​ជើងចាស់​ដ៏​ស្ទាត់ជំនាញ​រូបនេះ បាន​មើល​ឆ្វេង​មើល​ស្តាំ​យ៉ាង​ប្រុងប្រយ័ត្ន ប៉ុន្តែ ខណៈ​ឱកាសល្អ​ផ្តល់​ឲ្យ ក៏បាន​ប្រើ​ចង្កឹះ​ចាប់​ច្បាម​ទូរស័ព្ទ ពី​ក្នុង​ហោប៉ៅ​អាវ​របស់​ស្ត្រី​ម្នាក់ ដែល​គាត់​រៀបចំ​ជិះ​កង់​ចាក​ចេញពី​កន្លែង​ទិញ ។

​ចោរ​រូបនេះ បាន​លួចបាន​ទាំង​ទូរស័ព្ទ​១​គ្រឿង និង​លុយ​មួយចំនួន​ផងដែរ ស្ថិតក្រោម​ក្រសែភ្នែក​សម្លឹង​មើល​ដ៏​តក់ស្លុត ពី​លោកតា​អ្នកលក់ដូរ ៕ រក្សា​

spot_img
×