Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រជុំពិភាក្សា និង​អនុម័ត​របៀបវារៈ​ចំនួន ​៥

spot_img

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​របៀបវារៈ​ចំនួន​៥​។ បន្ទាប់ពី​បាន​ពិភាក្សា​តាម​នីតិវិធី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានអនុម័ត ដែល​មាន​លទ្ធផល​ដូចខាងក្រោម ​៖

១-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​លើ​សំណើ​សុំ​ប្រកាស​ទទួលស្គាល់ លោកជំទាវ គឹម សុ​វណ្ណា ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​រាជធានី​ភ្នំពេញ ជំនួស ឯកឧត្តម ប៉ា សុជាតិ​វង្ស ដែល​បាន​សុំលាលែង​។ ការប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់ លោកជំទាវ គឹម សុ​វណ្ណា ជា​សមាជិក រដ្ឋសភា​នីតិកាល​ទី​៦ នឹង​ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា នាពេល​ខាងមុខ​នេះ​។​

២-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​ជ្រើសតាំង ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជា​សមាជិក​គណៈកម្មកា​រ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា ដើម្បី​ដាក់​ជូន​សម័យប្រជុំ​រដ្ឋ​សភា នាពេល​ខាងមុខ​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​។​

៣-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​ជ្រើសតាំង ឯកឧត្តម ច័ន្ទ សុផល ជា​សមាជិក​គណៈកម្មកា​រ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ នៃ​រដ្ឋសភា ដើម្បី​ដាក់​ជូន​សម័យប្រជុំ​រដ្ឋ​សភា​នា​ពេលខាងមុខ​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​។​

៤-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​ទទួល​យក​បេក្ខជន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ​(២០១៩-២០២៨) ចំនួន​មួយ​រូប ដើម្បី​ដាក់ជូន សម័យប្រជុំ​រដ្ឋសភា​នាពេលខាងមុខ ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​។​

៥-​អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​លើ​របាយការណ៍​ស្តីពី សកម្មភាព​របស់​រដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៦ ដោយ​បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ធ្វើការ​បញ្ចូល​សកម្មភាព​រដ្ឋសភា​បន្ថែម រហូត​ដល់​ថ្ងៃ​បើក សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ នាពេលខាងមុខ​៕​ ដោយ​ :​ កូឡាប​

spot_img
×