Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើ​ពិភពលោក​មាន​កន្លែង​មួយ​ដែល ៦០០​ឆ្នាំ​ហើយ គ្មាន​ភ្លៀង តែ​មនុស្សម្នា នៅ​តែ​មក​រស់នៅ​…​កុះករ​ដដែល​!

spot_img

​តាម​កំណត់ត្រា​នោះ​តាំងពី​ទីក្រុង​នេះ​ត្រូវបាន​បង្កើតឡើង​គឺ ៦០០​ឆ្នាំ​មកហើយ​ពុំដែល​មាន​ភ្លៀង​សោះ ។ នោះ​ជា​ទីក្រុង​មាន​ពលរដ្ឋ​បច្ចុប្បន្ន​រស់នៅ​ចំនួន​ប្រមាណ​… ៨​លាន​នាក់​ណា៎​! ។​

​នោះ​គឺ​ទីក្រុង Lima រដ្ឋធានី​របស់​ប្រទេស​ប៉េ​រូ ។ ទីក្រុង​ទាំងមូល​សម្លឹង​មើលទៅ​គ្របដណ្តប់​ដោយ​ពណ៌​លឿង ។​

​ពណ៌​លឿង​ក្នុង​គំនិត​ស្តើង ឬ​ក្រាស់​ជា​ពណ៌​នៃ​ទីក្រុង​នេះ ។ វា​ត្រូវ​បាន​សាងសង់​តាម​រចនាបថ​អេស្បាញ តែ​ក៏​ជាទី​ល្បីល្បាញ​ខាង​ស្ងួត​ហែង​បំផុត ។​

​មូលហេតុ​ដែល​គេ​កត់ត្រា​ទុក​គឺ ៦០០​ឆ្នាំ​ហើយ​ដី​នេះ​ពុំដែល​មាន​ព្រិល​ធ្លាក់ ឬក៏​ភ្លៀង​ទេ ។ បែប​នេះ​ម្តេចក៏​មនុស្ស​រស់នៅ​ច្រើន​កុះករ​ម្លេះ​?

​បំណកស្រាយ​គឺ​ព្រោះតែ​វាទី​ស្ងួត​ហែង​បំផុត​មែន តែ​វា​បែរ​ជា​ស្ថិតនៅក្នុង​តំបន់​មាន​ចរន្តទឹក​ដ៏​ត្រជាក់​ស្រេប ដែល​ធម្មតា​វា​ពុំ​អាច​មាន​ចំហាយ​ទឹក​ជះ​ឡើង​គ្រប់គ្រាន់ និង​លក្ខខណ្ឌ​បង្ក​ជា​ភ្លៀង​… ។​

​ដើម្បី​ស្តារ​ស្ថានការណ៍​នេះ ពួកគេ​បាន​ទាញ​យក​ប្រភព “​ជីវិត​” ពី​ទន្លេ Aprikh ដែល​ជា​ទន្លេ​មួយ​កកើត​ពី​ការ​រលាយ​ទឹកកក​ចុះ​មក​ពី​ជ្រលង​ភ្នំ Andes ។​

​មនុស្ស​ច្រើន​បែប​នេះ បាន​ទឹក​ពី​ណា​មកប្រើប្រាស់ ហើយ​ថែមទាំង​តម្រូវការ​ផលិតកម្ម​ទៀ​ត​នោះ​? ។ គេ​ដឹងថា ពលរដ្ឋ​នៅ​ទីនោះ​មាន​រកឃើញ​បច្ចេកវិទ្យា “​ចាប់​ទឹកភ្លៀង​” ដើម្បី​ឆ្លើយតប​តម្រូវការ​ទឹក ។ វា​ជា​បច្ចេកវិទ្យា​ច្នៃប្រឌិត​កំពូល​ធ្វើឲ្យ​អ្នកផង​កោតស្ងប់ស្ងែង ។​

​លើសពីនេះ Lima ទោះបី​គ្មាន​ភ្លៀង​ក្តីតែ​អាកាសធាតុ​ពិតជា​ល្អ​ណា​ស់ ។ រដូវក្តៅ​បំផុត​មិន​លើស​ពី ២៣ អង្សា ហើយ​ត្រជាក់​បំផុត​គឺ​ត្រឹមតែ ១៦ អង្សា​ប៉ុណ្ណោះ ។ ពោល​គឺ ៤​រដូវ​ជា​និទាឃ​រដូវ​ទាំងអស់ ។​

​ទីក្រុង​នេះ​ត្រូវបាន​រៀបចំ​ដ៏​ល្អ​សំណង់ និង​រុក្ខជាតិ​បៃតង​តុល្យភាព​គ្នា ទេសភាព​ជុំវិញ​ស្អាត -​ពិត​ជា​ទី​រស់នៅ​ល្អប្រសើរ​ណាស់​! ៕ ចន្ទ្រា​

spot_img
×