Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដែល​បាន​លួច​ស្រឡាញ់​នារី​ម្នា​ក់ជាង 3 ខែ​ហើយ ក៏​ដាច់ចិត្ត​ឡើងទៅ​ផ្ទះ ចាប់រំលោភ ប៉ុន្តែ​ត្រូវ​នាង​ស្រែក នឹង​ប្ដឹង​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​កណ្តាល​ ៖ នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ លើ​នារី​ម្នាក់​មិនបាន​សម្រេច បុរស​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពេលវេលា​កើតហេតុៈ កើតហេតុ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០និង២៥​នាទី នៅ​ចំណុច​ក្នុងផ្ទះ​ជនរងគ្រោះ ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត កណ្តាល ​។​

​ជនរងគ្រោះ ១​នាក់ ឈ្មោះ ម​.​ឡ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ នៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ ១​នាក់ ឃាត់ខ្លួន​ថ្ងៃទី​២១ មីនា ឆ្នាំ២០១៩ ឈ្មោះ អ៊​ន សុធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ នៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

ផលប៉ះពាល់ នៃ​ការប្រព្រឹត្ត​អំពើ រំលោភ​នេះ គឺ​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ចាប់​ទ្រោប​ពីលើ​និង​យកដៃ​ខ្ទប់មាត់​។

​នគរបាល​បានបញ្ជាក់​ពី​រឿងហេតុ​ការណ៍​នេះ​ថា​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ត្រឡប់​មកពី​ធ្វើការ​វេន​យប់​ហើយ​បាន​ឡើង​ដេក​នៅលើផ្ទះ​តែ ម្នាក់ឯង​។ លុះ​ដល់ពេល​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​បាន​ឡើងទៅ​លើផ្ទះ​ឃើញ​ជនរងគ្រោះ​កំពុង​ដេក លក់​នៅក្នុង​មុង ក៏​ស្រាត​ខោជើងវែង​របស់ខ្លួន​ចេញ​នៅសល់តែ​ខោ​លី​អូ ហើយ​ចូលទៅ​ធ្វើ​សកម្មភាព​ចាប់ ជនរងគ្រោះ​ទ្រោប​ពីលើ និង​យកដៃ​ខ្ទប់មាត់​កុំ​ឲ្យ​ស្រែក បម្រុង​រំលោភ​សេពសន្ថវៈ តែ​ពេលនោះ ជនរងគ្រោះ​រើ​បំរាស់​រួច​ស្រែក​ឲ្យ​ម្តាយ​ជួយ​និង​រត់​ចុះមក​ក្រោមផ្ទះ ចំណែក​ជនសង្ស័យ​បាន​ស្លៀកខោ​វិញ ហើយ​រត់​ចុះ​តាម​ក្រោយ គេច​ទៅផ្ទះ​បាត់ ។ ក្រោយពី​ផ្អើលឆោឡោ​រួច ជនរងគ្រោះ​បាន​រាយការណ៍ និង ដាក់ពាក្យ​បណ្តឹង​ជូន​សមត្ថកិច្ច រួច​សមត្ថកិច្ច​ក៏​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ ការសាកសួរ​តាម​នីតិវិធី ។​

​តាម​ចម្លើយ​សារ​ភា​របស់​ជនសង្ស័យ បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ជនរងគ្រោះ​ប្រាកដ​មែន ដោយ​លួច​ស្រឡាញ់ រយៈពេល​ប្រហែល​៣​ខែ​មកហើយ​ តែ​មិន​ហ៊ាន​និយាយប្រាប់ ឲ្យ​ជនរងគ្រោះ​ដឹង​៕ ដោយ​:​កូ​ឡាប​

spot_img
×