Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ឲ្យ​មន្ដ្រីនគរបាល​ម្នាក់ ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ដ រ៉ក់ ចូលខ្លួន​តាម​សម្រួល​

spot_img

​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានចេញ​បញ្ជា​ល់​ផ្ទាល់មាត់ ឲ្យ​កម្លាំង​សមត្ថកិច្ច តាម​ចាប់ខ្លួន​មន្ដ្រីនគរបាល​ម្នាក់ ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ដ រ៉ក់​។​

​សម្តេច​បន្តថា ការចាប់​មន្ដ្រីនគរបាល​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្លឹប​រ៉ក់ គឺ​តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​រួចរាល់​ហើយ​។​

​សម្ដេច​ក្រឡាហោម ស ខេង ថ្លែង​បែបនេះ កាលពី​រសៀល​ថ្ងៃទី​២១​មីនា ក្នុង​ពិធី​បិទ​សន្និបាត​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ដ របស់​អាជ្ញាធរ​ជ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ក្រសួង​ម​ហស​ផ្ទៃ​។ សម្តេច​ក្រឡាហោម ក៏បាន​អះអាង​ទៀតថា មន្ដ្រីនគរបាល​ម្នាក់​នោះ​ច្បាស់​ជា​រត់​មិន​រួច​នោះទេ ព្រោះ​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​រួចរាល់​ហើយ ដើម្បី​កុំ​ឲ្យ​ពិបាក​ត្រូវ​ចូលខ្លួន​មក​ភ្លាម​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា “​មន្ត្រីនគរបាល​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក ហើយ​ដែល​កំពុង​រត់គេចខ្លួន​នោះ គួរតែ​ចូលមក​សារភាព​កំហុស ពីព្រោះ​សម្ដេច​អះអាងថា ជន​នោះ​នឹងមិន​អាច​រត់​ទៅណា​រួច​ឡើយ ហើយ​សមត្ថកិច្ច​ត្រូវ​កំណត់​យក​ទី​កម្សាន្ត និង​កាស៊ីណូ ជា​មុខសញ្ញា​ស្រាវជ្រាវ និង​បង្ក្រាប​គ្រឿងញៀន​។​

​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ដូច​ខ្ញុំ​បាន​និយាយថា ក្នុង​ប៉ុន្មាន​នាក់​ហ្នឹង ឥលូវ​មាន​ប៉ូលីស​មួយ​ដែល​កំពុង​តាមរក​ចាប់ខ្លួន មាន​ដីកា​ហើយ​។ គេច​ទៅណា​ក៏​អត់​រួច​ដែរ រឿង​រកស៊ី​គ្រឿងញៀន​គេច​ទៅណា​ក៏​មិន​រួច​នោះដែរ បើ​ថា​ល្អ​មក​បង្ហាញខ្លួន​មក អាច​ថា​មានការ​បន្ធូរបន្ថយ​អី​ខ្លះ យើង​ស្គាល់​អត្ដ​សញ្ញាណ​អី​អស់ហើយ​”​។ សម្តេច​ក្រឡាហោម ស ខេង បាន​បន្ថែមថា “​ជំនាញ​សមត្ថកិច្ច​គេ​មាន​សមត្ថភាព​របស់គេ ហើយ​ខ្ញុំ​មិនចាំបាច់​និយាយ​ទៀត​ទេ តើ​ត្រូវធ្វើ ប៉ុន្តែ​វា​ស៊ីសង​លើ​យន្តការ​របស់​យើង មន្ត្រី​អនុវត្តន៍​ច្បាប់​នេះ វា​ស្មោះត្រង់​នឹង​វិជ្ជាជីវៈ ហើយ​កុំ​ប៉ះពាល់​។ ដូច​ខ្ញុំ​បាន​និយាយ​នៅ​រាជធានី​ហើយ ក្នុង​ប៉ុន្មាន​នាក់​ហ្នឹង គឺមាន​ប៉ូលីស​មួយ ដែល​កំពុង​រង់​តាម​ចាប់ខ្លួន ហើយ​មាន​ដីកាចាប់ខ្លួន​ទៀត គឺ​គេច​ទៅណា​ក៏​អត់​រួច​ដែរ រឿង​រកស៊ី​គ្រឿងញៀន គឺ​អត់​គេច​ទៅណា​ក៏​មិន​រួច បើ​ថា​ល្អ មក​បង្ហាញខ្លួន​មក បើ​ថា​អាចមាន​ការបន្ធូរបន្ថយ​ខ្លះ តើ​តុលាការ​បន្ធូរបន្ថយ​ខ្ញុំ​មិនដឹង​ទេ តែបើ​ថា​គិត​ទៅណា​ក៏​គេច​មិន​រួច​ដែរ​។ យើង​ស្គាល់​អត្តសញ្ញាណ​គាត់​អស់ហើយ អញ្ចឹង​ដែរ នៅ​កន្លែង​ដទៃទៀត ក៏​ដូចគ្នា​ដែរ បើ​សមត្ថកិច្ច​យើង​មាន​មន្ត្រី​ឡូកឡំ នៅក្នុង​ហ្នឹង អត់​ហ៊ាន​ធ្វើ​ទេ អញ្ចឹង​មក​កន្លែង​ណា​គ្រឿងញៀន មាន​ច្រើន នៅតែមាន ហើយ​មិនបាន​ដោះស្រាយ មើល​ផ្ទៃក្នុង​សិន មើល​មន្ត្រី​នោះ​សិន បើ​មិន​ស្រួល​ទេ យើង​ផ្ទេរ​ផ្ទូរ​ដោះដូរ​កន្លែង​នោះ ។ បើទោះបីថា​មិនមាន​មូលដ្ឋាន មិនមាន​ការពាក់ព័ន្ធ​ពិតប្រាកដ​ក៏ដោយ​”​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់​ទៀតថា កម្លាំង​នគរបាល និង​សមត្ថកិច្ច​ទាំងអស់ មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ដែល​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​នោះទេ ពោល​នៅពេល​ចុះ បង្ក្រាប​បទល្មើស​នេះ ត្រូវតែ​ស្មោះត្រង់​ជាមួយ​អង្គភាព ស្មោះត្រង់​ជាមួយ​សង្គម និង​ស្មោះត្រង់​ជាមួយ​ផលប្រយោជន៍​ជាតិ​។​

​សម្ដេច ស ខេង ប្រសិនបើ​សង្ស័យថា ទីតាំង​ណាមួយ​មាន​បង្កប់​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ហើយ​មិនមាន​សមត្ថកិច្ច​ណា​ហ៊ាន​ចូល​បង្ក្រាប​នោះ ជំហាន​ដំបូង​ត្រូវ​ពិនិត្យមើល​ផ្ទៃក្នុង​អង្គភាព​ខ្លួនឯង ព្រោះ​ពេលខ្លះ​ប្រសិនបើ​មាន​មន្ដ្រី​ណា​ម្នាក់​ពាក់ព័ន្ធ ច្បាស់​ណាស់​សមត្ថកិច្ច​មិន​ហ៊ាន​ចូល​បង្ក្រាប​ឡើយ​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ជាង​២​ឆ្នាំនេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​រឹបអូស​នូវ​គ្រឿងញៀន បាន​ប្រមាណ​ជាង​៥០០​គីឡូក្រាម ប៉ុន្ដែ​ចុងក្រោយ​នេះ បាន​បើក​ប្រតិបត្តិការ​ដើម្បី​បំផ្លាញ​ទីតាំង​ចែកចាយ លក់ដូរ និង​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កម្សាន្ដ Rock ដែល​បាន​រឹបអូស​គ្រឿងញៀន​បន្ថែមទៀត បាន​ប្រមាណ​ជិត​៥០​គីឡូក្រាម​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×