Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១០​នាក់ ពីបទ​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ នៅ​ហាង​អ៊ុតសក់​

spot_img

រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ហាស់ សុត្ថា អនុប្រធាននាយកដ្ឋាន ​នា​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ បាន​សហការ​ចូលរួម​ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត វិសិដ្ឋ ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ប៉ុស្តិ៍​ច្បារអំពៅ​២ ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនបរទេស ស្ថិតនៅតាម​ផ្ទះជួល ហាង​អ៊ុតសក់ ហាង​លក់​កាហ្វេ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​២​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ បាន​ពិនិត្យ​រកឃើញ ជនជាតិ​វៀតណាម​សរុប​ចំនួន ១០​នាក់ (​ស្រី ០១​នាក់​) ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ហើយ​បាន​ឃាត់ខ្លួន និង​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×