Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ណែនាំ​នគរបាល​ត្រូវ​ត្រៀមលក្ខណៈ 24 លើ 24 ម៉ោង បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានចេញ​លិខិត​សេចក្តីណែនាំ​មួយច្បាប់​លេខ​០០៣​ស​ណន ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ស្តីពី​វិធានការ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដល់​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ រួមទាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ការពារ និង​បង្ការ​សង្គ្រោះ​អគ្គិភ័យ​រដូវប្រាំង​នេះ ត្រូវអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ថា “​ត្រូវ​យកចិត្តទុកដាក់ បញ្ជូន​មន្ត្រីនគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចុះ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ អប់រំ​ណែនាំ ដល់​ប្រជាពលរដ្ឋ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​មូលហេតុ និង​ដើមចម​នានា ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ និង​អប់រំ​ណែនាំ អំពី​វិធីសាស្ត្រ នៃ​ការ​ពន្លត់​បឋម នៅពេល​មាន​ហេតុការណ៍​អគ្គីភ័យ​កើតឡើង ដើម្បី​ចៀសវាង​ការ​រាលដាល បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​។ ជាមួយគ្នា​នោះ ត្រូវ​យកចិត្តទុកដាក់ ចុះ​ណែនាំ​ដល់​បណ្តា​គោលដៅ​ទាំងឡាយ ដែលមាន​គ្រោះថ្នាក់​ដោយ​អគ្គីភ័យ ដូចជា ស្ថានីយប្រេងឥន្ធនៈ រោងចក្រ សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ​ជាដើម ដើម្បី​មានការ​ប្រុងប្រយ័ត្ន និង​រួមសហការ​បង្ការ ទប់ស្កាត់ គ្រោះ​អគ្គិភ័យ​។ ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ នៅ​គ្រប់​អង្គភាព និង​ស្ថានីយ​ពន្លត់អគ្គីភ័យ​ទាំងឡាយ នៅតាម​រាជធានី ខេត្ត និង​នៅតាម​ក្រុង ស្រុក ខណ្ឌ ដើម្បី​ពង្រឹង​វិធានការ ត្រៀម​អន្តរាគមន៍ ។ ត្រូវមាន​កម្លាំង​ប្រចាំការ 24 លើ 24 ម៉ោង និង​ត្រៀម​រថយន្ត​ពន្លត់អគ្គីភ័យ ឧបករណ៍ សម្ភារៈ ប្រេងឥន្ធនៈ ទឹក​ស្តុក ព្រមទាំង​ត្រូវ​សិក្សា​ជាង​មុន តាម​ភូមិសាស្ត្រ​ស្មុគស្មាញ តំបន់​ដាច់ស្រយាល នូវ​ច្រក​សង្គ្រោះ និង​ប្រភពទឹក បម្រើឱ្យ​ការងារ​ពន្លត់ និង​សង្គ្រោះ សំដៅ​មាន​ភាពម្ចាស់ការ ក្នុង​កិច្ច​អន្តរាគមន៍​សង្គ្រោះ បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​”​។​ ​ដោយ​៖​កូ​ឡាប​

​វិធានការ​សំខាន់ៗ​ចំនួន​៤ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ មាន​ដូចខាងក្រោម ៖

 

spot_img
×