Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សោកស្តាយ​ចំពោះ​សេចក្តីសម្រេច របស់​គណៈកម្មការ​អឺរ៉ុប ក្នុង​ការបើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ សម្រាប់​ការព្យួរ​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្នុងជំនួប​ជាមួយ​តំណាង​របស់​សហភាព​អឺរ៉ុប លោក​ឧបនាយករ​ដ្ធ​មន្ត្រី​ប្រាក់ សុខុន ប្រមុខ​ការទូត​កម្ពុជា បើ​រំលឹកថា កម្ពុជា​សោកស្តាយ​ចំពោះ​សេចក្តីសម្រេច របស់​គណៈកម្មការ​អឺរ៉ុប ក្នុង​ការបើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ សម្រាប់​ការព្យួរ​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដែល​សេចក្តីសម្រេច​នោះ មិនបាន​ឆ្លើយតប​ទៅនឹង​ការ​កិច្ចខិតខំ​ប្រឹងប្រែង​ជាក់ស្តែង និង​វឌ្ឍនភាព​សំខាន់ៗ​ជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បានឡើយ​។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា EBA មាន​សារសំខាន់ ចំពោះ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​បាន​ជួយ​លើកកម្ពស់ ជីវភាព​របស់​កម្មក​រ​រោងចក្រ ជាង​ប្រាំមួយ​សែន​នាក់ និង​អ្នក​អាស្រ័យ​ពឹងពាក់​ពី​ពួកគេ​ប្រមាណ 2 លាន​នាក់​ទៀត​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​គណៈប្រតិភូ អំពី​វិធានការ​ចុងក្រោយ​មួយចំនួន ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​កាន់​យក ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ របស់​សហភាព​អឺរ៉ុប ពាក់ព័ន្ធ​នឹង​លំហូរ​នៃ​ប្រជាធិបតេយ្យ សេរីភាព សង្គម​ស៊ីវិល សិទ្ធិ​ការងារ និង​បញ្ហាដីធ្លី​។ រាជរដ្ឋាភិបាល នឹង​បន្ត​អនុវត្ត​វិធានការ​ទាំងឡាយ ដែល​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2018 ។​

​នៅក្នុង​ឱកាស​នោះដែរ លោកស្រី Paola Pampaloni តំណាង​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប បាន​បញ្ជាក់ថា នេះ​គឺជា​ការជួបគ្នា​លើក​ទី 1 នៅក្នុង​ដំណើរការ នៃ​នីតិវិធី​ត្រួតពិនិត្យ និង​ការបង្កើន​កិច្ចសន្ទនា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ក្របខ័ណ្ឌ EBA ហើយ​សហភាព​អឺរ៉ុប នឹង​បន្ត​បញ្ជូន​គណៈប្រតិភូ មក​កម្ពុជា​ទៀត នៅក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចសន្ទនា​នេះ​។ លោកស្រី​ក៏បាន​លើកឡើង​ដែរ​ថា កិច្ចសន្ទនា​នេះ គឺ​ដើម្បី​កំណត់​ផែនទី និង​បង្ហាញផ្លូវ នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​កម្ពុជា និង​សហភាព​អឺរ៉ុប នៅក្នុង​ដំណើរការ​នីតិវិធី EBA ទាំងមូល​។

​ជារួម​ភាគី​ទាំងពីរ​បានបង្ហាញ​គោលជំហរ​រួម ក្នុង​ការខិតខំ​រួមគ្នា ដើម្បី​រក្សា​គេ​និយាយ​មិន​ឲ្យ​បាត់បង់ និង​បន្ត​លើកកម្ពស់ ទំនាក់ទំនង ភាពជា​ដៃគូ​ដ៏​សំខាន់ រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ពី​លទ្ធផល​ជុំវិញ​ជំនួប ពិភាក្សា​រវាង​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​ដឹកនាំ​ដោយ លោកស្រី Paola Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩៕ ​ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ ជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​៖

spot_img
×