Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​បាំង​មុខ​ប្រធាន គីម ជុង​អ៊ុន ៣ វិនាទី​ប៉ុណ្ណោះ អ្នក​ថតរូប​កូរ៉េខាងជើង​ត្រូវ​បណ្តេញ​ចេញពី​បក្ស និង​បញ្ឈប់​ពី​ការងារ​…

spot_img

​បុរស​ត្រកូល Ri នេះ​ជា​អ្នក​ថតរូប​ផ្ទាល់​របស់​ប្រធាន គីម ជុង​អ៊ុន ធ្វើការ​នៅ Korean Art Film Studio ។​

​តាម Daily NK ដែល​ដកស្រង់​ប្រភព​មួយ​ពី​ព្យុងយ៉ាង​ឲ្យ​ដឹងថា ៖ “​អ្នក​ថតរូប​ផ្ទាល់​របស់លោក គីម ជុង​អ៊ុន មានត្រកូល Ri អាយុ ៤៧ ឆ្នាំ បាន​ត្រូវ​បញ្ឈប់​ពី​ការងារ ដោយ​បណ្តេញ​ចេញពី​បក្ស​ពលករ​កូរ៉េ ។​

​ត្រកូល Ri ម្នាក់នេះ​ក៏បាន​អមដំណើរ​លោក Kim មក​ថតរូប​នាឱកាស​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង នៅ​ទីក្រុង​ហាណូយ​កន្លងមក​ដែរ ។​

​ប៉ុន្តែ​នៅ​ថ្ងៃទី ១០ មីនា កន្លងមក គ្រា​តាម​ថតរូប​លោក​គីម ទៅ​បោះឆ្នោត​រដ្ឋសភា លោក​ត្រូវបាន​ចោទថា ៖ បំពាន​មានកំណត់​នៃ​ការថតរូប​គ្រា​លើក​ម៉ាស៊ីន​ថត​នាំ​ឲ្យ Flash បាំង​កលោក​ប្រធាន​! ។​

​ប្រភព​ដដែល​ឲ្យ​ដឹងថា ខណៈ​វេលា​ដែល Flash នោះ “​បាំង​ក​” មេដឹកនាំ​ផ្តាច់ការ តែ ៣ វិនាទី​ប៉ុ​ណ្នោះ ប៉ុន្តែ​លោក​បាន​បាត់បង់​អស់​នូវ​បុព្វហេតុ​របស់ខ្លួន​។​

​តាម​ដឹង​នៅ​កូរ៉េខាងជើង​គេ​កំណត់​មិន​ឲ្យ​ថ​តម​គ្គុ​ទេសន៍​ក្នុង​ចម្ងាយ​… ២​ម៉ែត្រ ។​

​ពិតជា​ចម្លែក​ណាស់​!

​ចន្ទ្រា​

spot_img
×